បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹប Bayern Munich ប្រកាសពីការចុះហត្ថលេខាលើខ្សែការពារ Matthijs de Ligt

កាលពីម្សិលមិញនេះ ក្លឹបយក្សអាឡឺម៉ង់ Bayern Munich បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិហូឡង់ Matthijs de Ligt ដែលផ្ទេរពី Juventus ក្នុងតម្លៃផ្ទេរប្រហែលជា 67 លានអឺរ៉ូ។
ដោយឡែក Matthijs de Ligt បានចុះកុងត្រាជាមួយក្លឹបថ្មី Bayern Munich រយៈពេល 5 ឆ្នាំ គឺរហូតដល់ខែមិថុនា ឆ្នាំ 2027។
កីឡាករវ័យ 22 ឆ្នាំរូបនេះ គឺជាដែលការពារដ៏ល្អបំផុតក្នុងចំណោមកីឡាករវ័យប្រហាក់ប្រហែលគាត់។ Matthijs de Ligt តែងតែបង្ហាញខ្លួនយ៉ាងទៀតទាត់ជាមួយក្លឹប Juventus កាលពីរដូវកាលមុន។
នាយកផ្នែកកីឡារបស់ក្លឹបលោក Hasan Salihamidzic បានលើកឡើងថា De Ligt ធ្លាប់ត្រូវបានក្លឹប Bayern Munich ចាប់អារម្មណ៍ចង់ចុះហត្ថលេខាម្ដងរួចមកហើយ កាលពីបីឆ្នាំមុន គឺនៅឆ្នាំ 2019។ យ៉ាងណាមហិច្ឆតារបស់ De Ligt នៅតែធ្វើឲ្យគាត់ត្រូវតែផ្ទេរមក Bayern Munich។
គួររំលឹកផងដែរថា ខ្សែការពារឆ្នើម Matthijs de Ligt គឺជាកីឡាករប្រសូត្រចេញពីថ្នាលយុវជនរបស់ក្លឹប Ajax និងទទួលបានភាពលេចធ្លោរខ្លាំងនៅពេលក្លឹប Ajax ទម្លាក់ Real Madrid ចេញពីក្របខណ្ឌ UEFA Champions League កាលពីឆ្នាំ 2019។
ប្រភព: Fcbayern.com