បាល់ទាត់អន្តរជាតិ
Victor Lindelof សរសើរសមត្ថភាពរបស់ខ្សែការពារចំណូលថ្មី Tyrell Malacia មិនដាច់ពីមាត់

កីឡាករ Victor Lindelof បានធ្វើការកោតសរសើរយ៉ាងខ្លាំង ចំពោះកីឡាករចំណូលថ្មីរបស់ក្លឹប Manchester United គឺខ្សែការពារស្លាប Tyrell Malacia បន្ទាប់ពីការបង្ហាញសមត្ថភាពដ៏គួរឲ្យចាប់អារម្មណ៍ ក្នុងអំឡុងពេលប្រកួតជាមួយក្លឹប Crystal Palace។
ខ្សែការពារឆ្វេង Tyrell Malacia ទទួលបានពិន្ទុ 7/10 នៅក្នុងការប្រកួតនោះ ខណៈដែលក្រុមក៏ទទួលបានជ័យជំនះ 3 ទល់នឹង 1 ជាមួយ Crystal Palace ផងដែរ។
ដោយឡែក បីប្រកួត ដែលជាការប្រកួតមិត្តភាពមុនបើករដូវកាលជាមួយ Crystal Palace, Melbourne City និង Liverpool ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីលោក Erik ten Hag ក្លឹបបិសាចក្រហមឈ្នះទាំងអស់។
ថ្លែងបន្ទាប់ពីការប្រកួតដែលទទួលជ័យជម្នះ 3-1 លើក្រុម Crystal Palace ខ្សែការពារ Lindelof បាននិយាយអំពី Malacia ដោយបញ្ជាក់ថា៖ “គាត់មើលទៅពិតជាល្អខ្លាំងណាស់។ ខ្ញុំបាននិយាយជាមួយគាត់តិចតួច ហើយគាត់ហាក់ដូចជាមនុស្សម្នាក់ដ៏អស្ចារ្យ។ ខ្ញុំគិតថាគាត់សមនឹងលេងជាមួយក្រុមរបស់យើង និងអាចលេងជាមួយកីឡាករទាំងអស់នៅក្នុងក្រុម។ ខ្ញុំរងចាំការហ្វឹកហាត់ជាមួយគាត់បន្ថែមទៀត និងធ្វើការជាមួយគាត់ ប៉ុន្តែគាត់មើលទៅពិតជាល្អណាស់”។
គួររំលឹកផងដែរថា ខ្សែការពារស្លាបវ័យ 22 ឆ្នាំ Tyrell Malacia ត្រូវបានក្លឹបបិសាចក្រហមចុះហត្ថលេខានាំយកមកពីក្លឹប Feyenoord ដែលជាក្លឹបក្នុងស្រុករបស់ប្រទេសហូឡង់ ក្នុងតម្លៃផ្ទេរ 15 លានអឺរ៉ូ ជាមួយនឹងកុងត្រារយៈពេល 4 ឆ្នាំ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ16 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi