បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹប AS Roma បញ្ជាក់ពីការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Paulo Dybala

កាលពីប៉ុន្មានម៉ោងមុននេះ ក្លឹបអ៊ីតាលី AS Roma បានប្រកាសពីបេក្ខភាពកីឡាករចំណូលថ្មី គឺខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Paulo Dybala ជាមួយនឹងការផ្ទេរដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកីឡាកររូបនេះបានផុតកុងត្រាជាមួយ Juventus។
យ៉ាងណាមិញ Paulo Dybala បានចាកចេញពី Juventus បន្ទាប់ពីក្លឹបមិនបានបន្តកុងត្រាថ្មីដល់គាត់។ ក្រោយការចាកចេញ Dybala ត្រូវបានក្លឹបធំៗជាច្រើនចាប់អារម្មណ៍ដូចជា Manchester United, Napoli, Roma និង Inter Milan ជាដើម។
ទោះជាយ៉ាងណា Paulo Dybala បានសម្រេចចិត្តចូលរួមជាមួយក្លឹប AS Roma ហើយលោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្លឹប គឺជាចំណែកមួយដ៏សំខាន់ដែលអាចទាក់ចិត្តគាត់បាន ដោយគ្រូបង្វឹករូបនេះ បានទាក់ទងនិយាយដោយផ្ទាល់ជាមួយ Dybala។
យោងតាមសេចក្តីប្រកាសរបស់ក្លឹប Roma បញ្ជាក់ថា Dybala ចុះកុងត្រាជាមួយក្លឹបរយៈពេល 3 ឆ្នាំ ហើយក្លឹបយល់ព្រមផ្ដល់ទឹកប្រាក់ 6 លានអឺរ៉ូក្នុងមួយរដូវកាលដល់គាត់ ជាមួយនឹងជម្រើសក្នុងការបន្តកុងត្រារយៈពេល 4 ឆ្នាំបន្ថែមទៀតផងដែរ។ Paulo Dybala នឹងពាក់អាវលេខ 21 នៅក្លឹបថ្មី ដូចដែលគាត់លេងនៅ Juventus ប៉ុន្មានរដូវកាលដំបូងដែរ។
ប្រភព: Football-italia
-
បាល់ទាត់អន្តរជាតិ2 days ago
Varane បង្ហាញបំណងចង់ត្រឡប់ទៅអតីតក្លឹបចាស់វិញ ហើយចូលនិវត្តន៍នៅទីនោះ
-
បាល់ទាត់អន្តរជាតិ11 hours ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ1 day ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!