បាល់ទាត់អន្តរជាតិ
Darwin Nunez ស៊ុត 4 គ្រាប់ម្នាក់ឯង បិទមាត់អ្នករិះគន់!!! (មានវីដេអូ)

កាលពីប្រកួតជាមួយក្លឹប Manchester United និង Crystal Palace ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយ Darwin Nunez ត្រូវបានអ្នកគាំទ្រមួយចំនួនរិះគន់យ៉ាងខ្លាំង ជាមួយនឹងទម្រង់លេងមិនសូវល្អ និងមិនអាចរកគ្រាប់បាល់បានក្នុងនាមគាត់ជាខ្សែប្រយុទ្ធកណ្ដាល។
យ៉ាងណាកាលពីម្សិលមិញនេះ ក្លឹបហង្សក្រហម Liverpool បានធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ RB Leipzig ដែលជាក្លឹបស្ថិតនៅលីគកំពូលនៃប្រទេសអាឡឺម៉ង់។ ការប្រកួតមិត្តភាពមុនបើករដូវកាលរវាងក្រុមទាំងពីរបានបញ្ចប់ទៅដោយក្លឹបហង្សក្រហម Liverpool យកឈ្នះក្នុងលទ្ធផល 5 ទល់នឹង 0។ 4 គ្រាប់ ក្នុងចំណោម 5 គ្រាប់របស់ក្លឹបហង្សក្រហម គឺជាការស៊ុតបញ្ចូលទីពីខ្សែប្រយុទ្ធចំណូលថ្មី Darwin Nunez។
Darwin Nunez ដែលបានផ្ទេរក្នុងតម្លៃ 85 លានផោនពីក្លឹប Benfica កាលពីដើមខែនេះ កំពុងបង្ហាញឥទ្ធិពលរបស់ខ្លួន សាកសមជាកីឡាករដែលមានតម្លៃថ្លៃ ក៏ដូចជាបានបិទមាត់អ្នកដែលបានរិះគន់គាត់កន្លងមកផងដែរ។
ទស្សនាវីដេអូហាយឡាយការប្រកួតខាងក្រោម។
ប្រភព: Skysports