បាល់ទាត់អន្តរជាតិ
De Paul អាចនឹងខកខានមិនបានលេង World Cup សម្រាប់ក្រុមជម្រើសជាតិអាហ្សង់ទីន

ក្រុមជម្រើសជាតិអាហ្សង់ទីនកំពុងមានទម្រង់លេងយ៉ាងល្អ ហើយពួកគេកំពុងក្លាយជាក្រុមដែលនឹងមានឥទ្ធិពលខ្លាំងនៅព្រឹត្តិការណ៍ World Cup 2022 នៅរដូវរងារនេះ។ ក្រៅពីប្រធានក្រុម Lionel Messi ដែលជាតារាឆ្នើមប្រចាំក្រុមនោះ Rodrigo de Paul ក៏ជាផ្នែកមួយដ៏សំខាន់សម្រាប់តំបន់បម្រើរបស់ក្រុមផងដែរ។
ទោះជាយ៉ាងណា កាលពីពេលថ្មីៗនេះ មានរបាយការណ៍មួយចំនួនបានលើកឡើងថា ខ្សែបម្រើ Rodrigo de Paul អាចនឹងត្រូវបានហាមឃាត់មិនឲ្យចូលលេង World Cup ប្រសិនបើគាត់មិនអាចដោះស្រាយពាក្យបណ្ដឹងជាមួយអតីតមិត្តស្រីរបស់គាត់ឲ្យបានចប់រួចរាល់ទេនោះ។
De Paul កំពុងជាប់ពាក្យបណ្ដឹងដែលពាក់ព័ន្ធនឹងផ្នែកច្បាប់ជាមួយអតីតមិត្តស្រីរបស់ខ្លួនគឺអ្នកនាង Camila Homs ដែលវាមិនមែនជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរណាមួយរវាង អ្នកទាំងពីរនោះទេ ប៉ុន្តែ Camila Homs កំពុងទាមទារប្រាក់បន្ថែមទៀតពី De Paul សម្រាប់ការថែទាំកូនរបស់ខ្លួន។
យោងតាមកាសែត Mundo Deportivo បានឲ្យដឹងថា បច្ចុប្បន្ន De Paul កំពុងជាប់គាំងនៅក្នុងរឿងក្ដីនោះ ហើយវាអាចនឹងរារាំងគាត់មិនឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ World Cup។ ដូច្នេះខ្សែបម្រើរូបនេះ ត្រូវព្យាយាមដោះស្រាយឲ្យរួចរាល់មុនពេល World Cup មកដល់ ទើបគាត់អាចមានឱកាសហោះទៅប្រទេសកាតាជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនបាន។
ប្រភព: Football-espana
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ7 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ