បាល់ទាត់អន្តរជាតិ
PSG សម្រេចចិត្តចែកផ្លូវគ្នាជាមួយ Wijnaldum នៅរដូវក្ដៅនេះ!!!

របាយការណ៍ថ្មីៗនេះពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹបយក្សបារាំង Paris Saint-Germain នឹងសម្រេចចិត្តចែកផ្លូវគ្នាជាមួយខ្សែបម្រើ Gini Wijnaldum នៅរដូវក្តៅនេះ ហើយបច្ចុប្បន្ន Wijnaldum កំពុងស្វែងរកក្លឹបថ្មី ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ក្លឹប PSG ត្រៀមលក់ រឺដាក់គាត់ឲ្យខ្ចីជើងទៅក្លឹបផ្សេង នៅប៉ុន្មានថ្ងៃខាងមុខនេះ រឺសប្តាហ៍ខាងមុខនេះ ខណៈដែលក្លឹប AS Roma ចាប់អារម្មណ៍ចង់បានខ្សែបម្រើសញ្ជាតិហូឡង់រូបនេះផងដែរ តែមិនទាន់មានការដេញថ្លៃជាផ្លូវការណាមួយនៅឡើយទេ។
យ៉ាងណាមិញ Gini Wijnaldum ទើបតែលេងបានមួយរដូវកាលប៉ុណ្ណោះជាមួយ Paris Saint-Germain ក្រោយផ្ទេរដោយគ្មានតម្លៃខ្លួនពីក្លឹបហង្សក្រហម Liverpool កាលពីឆ្នាំ 2021។
ខ្សែបម្រើកណ្ដាលរូបនេះមានទម្រង់លេងមិនសូវល្អដូចពេលដែលគាត់នៅក្លឹបចាស់ឡើយ ហើយក៏មិនសូវទទួលបានឱកាសក្នុងការបង្ហាញសមត្ថភាពញឹកញាប់ដែរ។ រដូវកាលមុន Wijnaldum បង្ហាញខ្លួនបាន 31 ប្រកួត ដោយរកបានគ្រាប់បាល់ 1 គ្រាប់ នៅលីគកំពូល (Ligue 1)។
ប្រភព: Fabrizio Romano