បាល់ទាត់អន្តរជាតិ
Courtois លើកឡើងថា ការប្រកួតចាញ់ រឺឈ្នះនៅ Pre-season គ្មានន័យអ្វីឡើយ

អ្នកចាំទី Thibaut Courtois បាននិយាយបង្ហាញដល់អ្នកគាំទ្រ Barcelona កុំឲ្យមានការរំភើបពេកចំពោះការទទួលជ័យជម្នះទៅលើក្រុម Real Madrid កាលពីប្រកួតម្សិលមិញនេះ ដែលវាជាការប្រកួតមិត្តភាពមុនបើករដូវកាល។
ក្លឹបស្ដេចស Real Madrid ដែលបានឈ្នះពាន La Liga និង Champions League កាលពីរដូវកាលមុន បានរងការខកចិត្តចំពោះការប្រកួតមុនបើករដូវកាលថ្មី ខណៈដែលពួកគេបានបរាជ័យក្នុងលទ្ធផល 1-0 ជាមួយ Barcelona នៅកីឡដ្ឋាន Allegiant រដ្ឋ Las Vegas សហរដ្ឋអាមេរិច។
ការប្រកួតរវាងក្រុមទាំងពីរ ទោះបីវាជាការប្រកួតមិត្តភាពក៏ដោយ ក៏មានឈ្មោះថាជា El Clasico ដែលជាការប្រកួតដ៏ក្ដៅគគុក នៅក្នុងពិភពបាល់ទាត់ផងដែរ។ ក្នុងព្រឹត្តិការណ៍ El Clasico កន្លងមក ក្រុមទាំងពីរមានចាញ់ និងឈ្នះប្រហាក់ប្រហែលគ្នា។
ទោះជាយ៉ាងណា ការប្រកួត El Clasico មិត្តភាពមុនបើករដូវកាលចុងក្រោយនេះ Barcelona គឺជាក្រុមដែលទទួលជ័យជម្នះ តាមរយៈការស៊ុតបាល់មួយគ្រាប់ពីក្រៅប្រអប់គ្រោះថ្នាក់របស់ខ្សែប្រយុទ្ធចំណូលថ្មី Raphinha។
ក្រោយចប់ការប្រកួតនេះដែរ Courtois បានលើកឡើងថា ការបរាជ័យនៅក្នុងការប្រកួតនោះមិនមានន័យអ្វីនោះឡើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega