Connect with us

បាល់ទាត់អន្តរជាតិ

PSG ត្រៀម​នាំ​យក​ខ្សែការពារ​សញ្ជាតិ​បារាំង​ពី RB Leipzig

Published

on

ក្លឹប​យក្ស​បារាំង Paris Saint-Germain ជិត​ឈាន​ដល់​ការ​ចុះហត្ថលេខា​លើ​ខ្សែ​ការពារ Nordi Mukiele របស់​ក្លឹប RB Leipzig បាន​សម្រេច 100% ហើយ បន្ទាប់​ពី​លក្ខខណ្ឌ​រវាង​ក្លឹប​ទាំង​ពីរ​បាន​ត្រូវ​រូវ​គ្នា​រួចរាល់។

ក្លឹប​ដែល​ជា​ម្ចាស់ជើង​ឯក Ligue 1 បារាំង ត្រូវ​បាន​គេ​បង្ហើប​ឲ្យ​ដឹងថា មាន​ការ​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ Mukiele ហើយ​ពួក​គេ​បាន​យល់​ព្រម​លើ​កិច្ចព្រម​ព្រៀង​ដែល​មាន​តម្លៃ 16 លានអឺរ៉ូ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ខ្សែការពារ​ស្ដាំ Nordi Mukiele ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ចំនួន​ពីរ​នៅ​អង់គ្លេស​ដែរ​គឺ៖ តោខៀវ Chelsea និង Manchester United។

ប៉ុន្តែ​ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ Nordi Mukiele ជ្រើសរើស​ការ​ទៅ​លេង​ឲ្យ Paris Saint-Germain ដែល​ជា​ប្រទេស​​កំណើត​របស់​គាត់ ហើយ​កីឡាករ​វ័យ 24 ឆ្នាំ​រូប​នេះ ក៏​រំពឹង​ផង​ដែរ​ថា គាត់​នឹង​អាច​ក្លាយ​ជា​កីឡាករ​ដែល​មាន​អនាគត​វែងឆ្ងាយ​ជា​មួយ​ក្លឹប PSG។

កាល​ពី​រដូវកាល​មុន Nordi Mukiele បង្ហាញ​ខ្លួន​សរុប​គ្រប់​ការ​ប្រកួត​ទាំង​អស់​ជាមួយ​​ក្លឹប RB Leipzig បាន​ចំនួន 38 ប្រកួត។ ការ​លេង​តំណែង​ជា​ខ្សែការពារ​ស្តាំ​នេះ​ដែរ Mukiele នឹង​ត្រូវ​ការ​ប្រកួត​ប្រជែងជាមួយ Achraf Hakimi ដែល​មើល​ទៅ​មាន​គុណភាព​លេង​ល្អ​ជាង​គាត់ ប៉ុន្តែ Nordi Mukiele មាន​សមត្ថភាព​ពិសេស​មួយ គឺ​គាត់​អាច​លេង​តំណែង​ជា​ខ្សែការពារ​កណ្ដាល​ក៏បាន​ដែរ។

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២