បាល់ទាត់អន្តរជាតិ
Lucas Paqueta ត្រៀមចាកចេញពី Lyon ទៅទឹកដីអង់គ្លេសនៅរដូវក្ដៅនេះ!!!
ប្រធានផ្នែកកីឡារបស់ក្លឹប Lyon លោក Bruno Cheyrou បានសារភាពថា ខ្សែបម្រើប្រយុទ្ធ Lucas Paqueta អាចនឹងចាកចេញពីក្លឹបនៅរដូវក្តៅនេះ ស្របពេលដែលមានពាក្យចចាមអារ៉ាមលើកឡើងថា ក្លឹបកាំភ្លើងធំ Arsenal និង Newcastle United កំពុងចាប់អារម្មណ៍។
ទំនាក់ទំនងរវាង Paqueta និងការផ្ទេរដែលមានតម្លៃ 50 លានផោន ទៅកាន់ Newcastle ត្រូវបានគេនិយាយស្ទើរពេញមួយរដូវក្តៅនៃការផ្ទេរកីឡាករទៅហើយ ខណៈដែល Arsenal ជាក្លឹបដែលទើបនឹងត្រូវបានគេរាយការណ៍កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។
យ៉ាងណាមិញ Paqueta ដែលបច្ចុប្បន្នមានវ័យ 24 ឆ្នាំ កំពុងក្លាយជាកីឡាករដែលមានទម្រង់លេងលេចធ្លោរខ្លាំង និងជាកីឡាករដ៏សំខាន់របស់ Lyon ក្នុងរយៈពេលប៉ុន្មានរដូវកាលកន្លងមកនេះ។ កីឡាកររូបនេះធ្លាប់ឆ្លងកាត់អនុស្សាវរីយ៍ដ៏ជូរចត់អស់រយៈពេល 18 ខែ ជាមួយ AC Milan ចន្លោះខែមករា ឆ្នាំ 2019 រហូតដល់រដូវក្តៅឆ្នាំ 2020 ក្រោយមកទើបមានទម្រង់លេងល្អ ពេលចូលរួមជាមួយ Lyon។
ខ្សែបម្រើប្រយុទ្ធសញ្ជាតិប្រេស៊ីលរូបនេះស៊ុតបញ្ចូលទីបាន 8 គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួន 6 ដងសម្រាប់ក្របខណ្ឌ Ligue 1 កាលពីរដូវកាលមុន ដោយទទួលបានតំណែងជាកីឡាករឆ្នើមប្រចាំឆ្នាំ តែត្រូវបានចាញ់គូប្រជែងរបស់ខ្លួនគឺ Kylian Mbappe នៅដំណាក់កាលជ្រើសរើសចុងក្រោយ។
ប្រភព: 90 Min