Connect with us

បាល់ទាត់អន្តរជាតិ

Paul Pogba អាច​នឹង​អវត្តមាន​ពី​លើ​ទីលាន​​រយៈពេល 3 ខែ

Published

on

ខ្សែ​បម្រើ​សញ្ជាតិ​បារាំង Paul Pogba អាច​នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​សម្រាក​រយៈពេល 3 ខែ មិន​បាន​បង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​ប្រកួត ខណៈ​ដែល​ពេល​នេះ​គាត់​កំពុង​រង់ចាំ​លទ្ធផល​យ៉ាង​អន្ទះសារ​ពី​ការស្កេន​លើ​ជង្គង់​ដែល​រងរបួស​របស់​ខ្លួន។

យ៉ាង​ណា​មិញ​កីឡាករ​វ័យ 29 ឆ្នាំ​រូបនេះ​បាន​ចាកចេញ​ពី​ក្លឹប​បិសាចក្រហម Manchester United ទៅ​ចូល​រួម​ជាមួយ Juventus វិញ នៅ​ដើម​រដូវក្តៅ​ថ្មីៗ​នេះ បន្ទាប់​ពី​ចំណាយ​ពេល​នៅ Old Trafford អស់​រយៈពេល​ប្រាំមួយ​ឆ្នាំ។

ដោយ​ឡែក Paul Pogba ទើប​តែ​បាន​​បង្ហាញ​ខ្លួន​ម្ដង​ប៉ុណ្ណោះ​សម្រាប់​ក្លឹប​ថ្មី Juventus ដែល​វា​ជា​ការ​ប្រកួត​មិត្តភាព​មុន​បើក​​រដូវ​កាល​​ទល់​នឹង​ក្លឹប Guadalajara នៅ​កីឡដ្ឋាន Allegiant សហរដ្ឋ​អាមេរិក។ ប្រកួត​មិត្តភាព​បន្ទាប់ ក្លឹប​សេះបង្កង់ Juventus ត្រូវជួប​ជាមួយ​នឹង​ក្លឹប Barcelona ហើយ​មិន​មាន​វត្តមាន​របស់ Pogba ឡើយ។

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ីតាលី​លោក Allegri បាន​និយាយ​ថា Paul Pogba នឹង​ទៅ​ជួប​អ្នក​ឯកទេស ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ពី​បញ្ហា ប៉ុន្តែ​គាត់​នឹង​ខកខាន​ការ​ប្រកួត​បើក​រដូវ​កាល Serie A ហើយ​អាច​នឹង​ត្រូវ​សម្រាក​ពី 2 ទៅ 3 ខែ​ទៀត​ផង។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២