Connect with us

បាល់ទាត់អន្តរជាតិ

Nottingham Forest ត្រៀម​ចុះ​ហត្ថលេខា​លើ​ខ្សែ​បម្រើ​កណ្ដាល William Carvalho

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​សេចក្ដី​រាយការណ៍​មួយ​បាន​លើក​ឡើង​ថា ក្លឹប Nottingham Forest បាន​បើក​ការ​ពិភាក្សា​មួយ​ជាមួយ​ក្លឹប Real Betis ទាក់ទង​នឹង​ការ​ផ្ទេរ​ខ្សែបម្រើ William Carvalho ដែល​ជា​​មិត្តរួម​ក្រុម​ជម្រើស​ជាតិ​របស់ Cristiano Ronaldo។

William Carvalho គឺ​ជា​អតីត​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប Sporting CP ដែល​ជារឿយៗ​ត្រូវ​បាន​គេ​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​ការ​ផ្ទេរ​ទៅ​ប្រទេស​អង់គ្លេស​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ។ កាល​ពី​មុន​ធ្លាប់​ត្រូវ​បាន​ក្លឹប Manchester United ចាប់​អារម្មណ៍​ផង​ដែរ។

យ៉ាង​ណា​មិញ​ពេល​នេះ Nottingham Forest ដែល​ជា​ក្រុម​ចំណូល​ថ្មី​នៃ Premier League កំពុង​ព្យាយាម​យ៉ាង​មមាញឹក​ក្នុង​ការ​ផ្ទេរ​កីឡាករវ័យ 30 ឆ្នាំ William Carvalho ដែល​កំពុង​ជិត​ផុត​កុងត្រា​ជាមួយ​ក្លឹប Real Betis ទៅ​ហើយ។ ដោយ​ឡែក William Carvalho ក៏​ត្រូវ​បាន​ក្លឹប Marseille ចាប់​អារម្មណ៍​ខ្លាំង​ផង​ដែរ ហើយ​ក្លឹប​ទាំង​ពីរ​នឹង​ត្រូវ​ប្រជែង​គ្នា​សម្រាប់​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ម្នាក់​នេះ។

Nottingham Forest គឺ​ជា​ក្រុម​ដែល​កំពុង​ព្យាយាម​នាំ​យក​កីឡាករ​ចំណូល​ថ្មី​ដែល​មាន​គុណភាព​នៅ​រដូវក្ដៅ​នេះ ព្រោះ​ពួក​គេ​ទើប​តែ​ត្រូវ​បាន​ប្រម៉ូត​ឡើង​មក​លេង​នៅ Premier League សម្រាប់​រដូវកាល​ថ្មី​នេះ​ប៉ុណ្ណោះ។ ​ពួក​គេ​ក៏​ទើប​តែ​នឹង​សម្រេច​បាន​ការ​ចុះ​ហត្ថលេខា​លើ Jesse Lingard ផង​ដែរ។

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២