បាល់ទាត់អន្តរជាតិ
តើស្ថានភាពរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ពេលនេះយ៉ាងណាហើយ?…

ក្រោយព្យុះភ្លៀងអស់ប្រហែលជិតកន្លះខែកន្លងមក ពេលនេះស្ថានភាពរបស់ Cristiano Ronaldo ក៏នៅតែមិនមានអ្វីប្រែប្រួលប៉ុន្មានឡើយ ពោលគឺក្លឹបបិសាចក្រហម Manchester United នៅតែទទូចថា Ronaldo មិនមែនជាកីឡាករសម្រាប់លក់ឲ្យក្លឹបផ្សេងឡើយ។
យ៉ាងណាមិញ សម្រាប់សាមីខ្លួនរបស់ Cristiano Ronaldo ផ្ទាល់ គឺគាត់នៅតែចង់ចាកចេញពីក្លឹបបិសាចក្រហម ដើម្បីស្វែងរកទ្រនំថ្មី ខណៈដែលភ្នាក់ងាររបស់គាត់លោក Jorge Mendes នៅតែព្យាយាមម្តងហើយម្ដងទៀត ដើម្បីស្វែងរកដំណោះស្រាយសម្រាប់គាត់។
ដោយឡែកសម្រាប់ក្លឹបទាំងបីមានដូចជា Atletico Madrid, Chelsea និង Bayern Munich ដែលធ្លាប់ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍លើការចុះហត្ថលេខាសម្រាប់ Cristiano Ronaldo ក៏បានចេញមុខមកបដិសេធហើយផងដែរថា ពួកគេមិនចុះហត្ថលេខាលើខ្សែប្រយុទ្ធវ័យ 37 ឆ្នាំ ដូចអ្វីដែលជាពាក្យចចាមអារ៉ាមបានលើកឡើងនោះឡើយ។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!