បាល់ទាត់អន្តរជាតិ
Arsenal ត្រៀមដាក់ Nuno Tavares ឲ្យខ្ចីជើងទៅ Marseille

ខ្សែការពារ Nuno Tavares របស់ក្លឹប Arsenal កំពុងត្រៀមផ្ទេរទៅកាន់ក្លឹបថ្មី Marseille បន្ទាប់ពីក្លឹបទាំងពីរបានឈានដល់កិច្ចព្រមព្រៀងលើកិច្ចសន្យានៃការខ្ចីជើងកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ (នេះបើយោងតាមរបាយការណ៍ពីគេហទំព័រ Metro បានចុះផ្សាយ)។
Nuno Tavares ដែលលេងតំណែងជាខ្សែការពារឆ្វេង បានចូលរួមជាមួយក្រុមកាំភ្លើងធំ Arsenal ដោយផ្ទេរពី Benfica កាលពីរដូវក្តៅឆ្នាំមុន ប៉ុន្តែគាត់ទើបតែត្រូវបានគ្រូបង្វឹកប្រើប្រាស់ច្រើន នៅពេលដែលត្រូវលេងជំនួសតំណែងរបស់ Kieran Tierney ដែលរងរបួស។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្លឹបកាំភ្លើងធំទើបតែបានផ្ទេរកីឡាករចំណូលថ្មី Oleksandr Zinchenko ពីក្លឹប Manchester City ហើយធ្វើឲ្យ Tavares ទំនងជានឹងកាន់តែអស់ឱកាសលេង ហើយ Tierney ដែលលេងតំណែងការពារឆ្វេងដូចគ្នានោះ ក៏មានគុណភាពលេងប្រសើរជាងគាត់ផងដែរ។
យ៉ាងណាមិញគ្រូបង្វឹកលោក Mikel Arteta បានសារភាពរួចហើយថា ក្រុមរបស់គាត់មានទំហំធំពេក ហើយក្លឹបកំពុងសម្លឹងមើលការបញ្ចេញកីឡាករមួយចំនួននៅទីផ្សារដោះដូរកីឡាកររដូវកាលនេះ។
របាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា ក្លឹប Arsenal និង Marseille បានឈានដល់កិច្ចព្រមព្រៀងខ្ចីជើងសម្រាប់ Tavares រួចរាល់អស់ហើយ ប៉ុន្តែកិច្ចព្រមព្រៀងមិនមានជម្រើសក្នុងការទិញផ្ដាច់កុងត្រានោះឡើយ។ កីឡាករវ័យ 22 ឆ្នាំ Nuno Tavares នឹងត្រូវពិនិត្យសុខភាពនៅថ្ងៃនេះ មុនផ្លាស់ទៅលេងនៅ Marseille។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!