បាល់ទាត់អន្តរជាតិ
Juventus ឈានដល់កិច្ចព្រមព្រៀងផ្ទេរកីឡាករម្នាក់របស់ក្លឹបហង្សក្រហម Liverpool

ក្លឹបសេះបង្កង់ Juventus ជិតឈានដល់ការយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធ Roberto Firmino របស់ក្លឹបហង្សក្រហម Liverpool ហើយ (នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលីបានចុះផ្សាយ)។
ឱកាសក្នុងការបង្ហាញសមត្ថភាព ក៏ដូចជាបង្ហាញខ្លួនក្នុងជម្រើសដំបូងសម្រាប់ក្លឹបរបស់ Roberto Firmino បានថយចុះ ចាប់តាំងពីការមកដល់របស់ Diogo Jota និងបន្ទាប់មក Luis Diaz កាលពីខែមករាកន្លងទៅ។
ក្រោយមកទៀត ថ្វីត្បិតតែ Sadio Mane បានចាកចេញទៅ Bayern Munich ប៉ុន្តែក្លឹបហង្សក្រហមបាននាំយក Darwin Nunez ពី Benfica ដែលមានន័យថា Roberto Firmino នៅតែមិនសូវមានឱកាសបង្ហាញខ្លួនដដែល។
ជាមួយនឹងការប្រកួត World Cup ដែលនឹងឈានចូលមកដល់ក្នុងរដូវរងានេះ Firmino ចង់មានឈ្មោះក្នុងក្រុមជម្រើសជាតិប្រេស៊ីលដោយបង្ហាញពីទម្រង់លេងល្អឡើងវិញ ហើយគាត់ចាប់អារម្មណ៍នឹងការចាកចេញពី Liverpool។
របាយការណ៍របស់ Corriere dello Sport បានរាយការណ៍ថា Juventus បានឆ្លៀតឱកាសទៅលើស្ថានភាពរបស់ Roberto Firmino ពួកគេនឹងត្រៀមចុះហត្ថលេខាផ្ទេរ 19 លានផោន សម្រាប់កីឡាករវ័យ 30 ឆ្នាំរូបនេះ។
Firmino នៅសល់កុងត្រាមួយឆ្នាំទៀត ដែលជាមូលហេតុដែលតម្លៃខ្លួនទាប បើទោះបីជាគាត់នៅមានគុណភាពលេងបានល្អក៏ដោយ ហើយក្លឹបហង្សក្រហម Liverpool នឹងព្យាយាមប្រញាប់លក់គាត់ចេញឲ្យបានមុនផុតកុងត្រាផងដែរ។
ប្រភព: Metro
-
Uncategorized3 days ago
រំលឹកអតីតកាល David Beckham កាលនៅជាកីឡាករ (មានវីឌីអូ)
-
Uncategorized1 day ago
Kylian Mbappe ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែនៅតែត្រូវតាមដានបន្តសម្រាប់ការប្រកួត Club World Cup
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ Juventus ទស្សនកិច្ចសុខៗ ត្រូវបានគេហៅចូលសេតវិមាន របស់លោក Donald Trump បែកញើសជោគ!!