Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​បិសាចក្រហម Manchester United ត្រៀម​នាំ​យក​ខ្សែ​ប្រយុទ្ធ​វ័យ 19 របស់ Red Bull Salzburg

Published

on

ក្លឹប​បិសាច​ក្រហម Manchester United បាន​ធ្វើ​ការ​ពិភាក្សា​លើ​ការ​ផ្ទេរ​ដ៏​មាន​សក្តានុពល​មួយ​ សម្រាប់​ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប Red Bull Salzburg គឺ​កីឡាករ Benjamin Sesko ខណៈ​ដែល​ពួក​គេ​គិត​ថា កីឡាករ​រូប​នេះ​នឹង​អាច​រ៉ាប់រង​តួនាទី​ជំនួស Cristiano Ronaldo បាន។

យ៉ាង​ណា​មិញ Ronaldo នៅ​តែ​ព្យាយាម​ស្វែង​រក​វិធី​ចាកចេញ​ពី Old Trafford ឲ្យ​បាន​មុន​ពេល​ដែល​កុងត្រា​របស់​គាត់​ជាមួយ​បិសាចក្រហម​ដល់​ថ្ងៃ​ផុត​កំណត់។

ដោយ​ឡែក​មិន​ថា​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់ Cristiano Ronaldo នៅ រឺ​ទៅ​ក៏ដោយ គ្រូ​បង្វឹក​របស់​ក្លឹប​បិសាចក្រហម​លោក Erik ten Hag បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា គាត់​ចង់​បាន​ជម្រើស​ខ្សែ​ប្រយុទ្ធ​បន្ថែម​ទៀត​លើ​ខ្សែ​ប្រយុទ្ធ​បច្ចុប្បន្ន​ដែល​ក្លឹប​កំពុងមាន ហើយ​ក្លឹប​ខ្វះខាត​ខ្សែ​ប្រយុទ្ធ​ម្នាក់​តាំង​ពី​ការ​ចាកចេញ​របស់ Edinson Cavani មក​ម្ល៉េះ។

របាយ​ការណ៍​ពី Athletic បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម​បាន​​ពិភាក្សា​លើ​ការ​ផ្ទេរ Benjamin Sesko ដែល​មាន​អាយុ​ទើប​តែ 19 ឆ្នាំ​ប៉ុណ្ណោះ ទោះ​បី​គុណភាព​លេង​មិន​ល្អ​ខ្លាំង ប៉ុន្តែ​កីឡាករ​រូប​នេះ​អាច​នឹង​មាន​ភាព​ដុះ​ដាល​ទៅ​ថ្ងៃ​មុខ។

សម្រាប់​ក្លឹប Red Bull Salzburg គឺ​ពួក​គេ​មិនមាន​បំណង​ចង់​លក់​ខ្សែប្រយុទ្ធ​វ័យ​ជំទង់​រូប​​នេះ​ទាល់​តែ​សោះ ដូច្នេះ​ប្រហែល​ជា​ពួក​គេ​នឹង​ដាក់​តម្លៃ​ថ្លៃ​សម្រាប់ Benjamin Sesko ហើយ​ធ្វើ​ឲ្យ​ក្លឹប​បិសាចក្រហម​ត្រូវ​ការ​ពិចារណា​បន្ត​ទៀត។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២