បាល់ទាត់អន្តរជាតិ
Jurgen Klopp គ្រោងនាំយក Lautaro Martinez មកជំនួសកន្លែងរបស់ Firmino

យោងតាមសារព័ត៌មាន Daily Express បានឲ្យដឹងថា ក្លឹបយក្សនៅអង់គ្លេស Liverpool បានកំណត់គោលដៅទៅលើកីឡាករម្នាក់របស់ក្លឹប Inter Milan គឺខ្សែប្រយុទ្ធ Lautaro Martinez ដែលជាអ្នកអាចមកជំនួសតំណែង Roberto Firmino។
យ៉ាងណាមិញ កីឡាករសញ្ជាតិប្រេស៊ីល Roberto Firmino ធ្លាប់ជាគន្លឹះដ៏សំខាន់មួយនៃភាពជោគជ័យរបស់លោក Jurgen Klopp ដោយពេលនោះក្លឹបហង្សក្រហមមានខ្សែប្រយុទ្ធដ៏មុតស្រួចចំនួនបីដែលមាន Sadio Mane និង Mohamed Salah។
ដោយឡែកពេលនេះ រជ្ជកាលរបស់ Firmino, Salah និង Mane ត្រូវបញ្ចប់ហើយ ព្រោះ Sadio Mane ក៏បានផ្លាស់ទៅ Bayern Munich នៅដើមរដូវក្តៅនេះដែរ។ Roberto Firmino ក៏ត្រៀមចូលរួមជាមួយក្លឹប Juventus នៅពេលឆាប់ៗខាងមុខ។
ការបាត់បង់កីឡាករប្រេស៊ីល Roberto Firmino នឹងធ្វើឲ្យលោកតា Jurgen Klopp ខ្វះខាតខ្សែប្រយុទ្ធម្នាក់ ហើយគាត់បានកំណត់គោលដៅចង់បាន Martinez ដែលជាខ្សែប្រយុទ្ធដ៏មុតស្រួចសញ្ជាតិអាហ្សង់ទីនរបស់ Inter Milan។
Jurgen Klopp ធ្លាប់បានចាប់អារម្មណ៍ខ្លាំងជាមួយនឹងសមត្ថភាពរបស់ Lautaro Martinez តាំងពីពេលដែល Liverpool ប្រកួតជាមួយ Inter Milan ក្នុងការប្រកួត UEFA Champions League កាលពីរដូវកាលមុនមកម្ល៉េះ។
ប្រភព: Thehardtackle
-
បាល់ទាត់អន្តរជាតិ22 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi