បាល់ទាត់អន្តរជាតិ
Liverpool លើកពាន Community Shield ក្រោយយកឈ្នះ Manchester City 3-1 (មានវីដេអូ)
ក្លឹបហង្សក្រហម Liverpool បានឈ្នះពានមុនចាប់ផ្ដើមរដូវកាល 2022/23 ជាមួយនឹងជ័យជម្នះយ៉ាងលំបាកក្នុងលទ្ធផល 3-1 ទល់នឹងក្លឹបមេឃខៀវ Manchester City ដែលជាការប្រកួត Community Shield។
ទម្រង់លេងរបស់លោក Jurgen Klopp ហាក់ដូចជាមានភាពមុតស្រួចជាងគូប្រកួត ដែលដឹកនាំដោយលោក Pep Guardiola។ គុណភាពលេងដ៏ល្អរបស់ Liverpool បានធ្វើឲ្យពួកគេដណ្តើមយកជ័យជម្នះ និងលើកពាននៅកីឡដ្ឋាន King Power។
បីគ្រាប់របស់ក្លឹបហង្សក្រហម Liverpool ជាការស៊ុតបញ្ចូលទីពី Trent Alexander-Arnold នៅនាទីទី 21, Mohamed Salah នៅនាទីទី 83 (ប៉េណាល់ទី) និង Darwin Nunez នៅនាទីទី 90+4។ សម្រាប់មួយគ្រាប់របស់ក្លឹប Manchester City គឺជាការស៊ុតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Julian Alvarez នៅនាទីទី 70។
ដោយឡែកនៅក្នុងការប្រកួតនោះ អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ក្លឹបហង្សក្រហម Liverpool គឺទម្រង់លេងរបស់ខ្សែប្រយុទ្ធចំណូលថ្មី Darwin Nunez។ ខណៈដែលក្រុមទាំងពីរមានគ្រាប់បាល់ 1 ទល់នឹង 1 នោះ លោក Jurgen Klopp បានសម្រេចចិត្តប្ដូរ Darwin Nunez ចូលជំនួស Roberto Firmino។
បន្តពីនោះមក នៅតំបន់ប្រយុទ្ធរបស់ក្លឹបហង្សក្រហមចាប់ផ្ដើមមានឱកាសជាបន្តបន្ទាប់ ហើយនៅនាទីទី 82 ខ្សែប្រយុទ្ធ Darwin Nunez បានបង្កើតឲ្យមានឱកាសបាល់ប៉េណាល់ទី ដោយគាត់បានតែតបាល់ទៅប៉ះនឹងដៃរបស់ខ្សែការពារ Roben Dias។ ក្រោយមក នៅចុងម៉ោងស្ទើរតែបញ្ចប់ទៅហើយ Nunez បានតែតបាល់មួយគ្រាប់ទៀតដែលធ្វើឲ្យប្រាកដថា ក្រុមរបស់ពួកគេនឹងទទួលជ័យជំនះក្នុងការប្រកួតនោះតែម្ដង។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Joshua Kimmich កំពុងមានជម្រើស 2 រវាង Barcelona និង Real Madrid
-
បាល់ទាត់អន្តរជាតិ5 days ago
Aymeric Laporte ប្រាប់ថា ខ្លួនចង់ចាកចេញពីទឹកដីអារ៉ាប៊ីសាអូឌីត
-
បាល់ទាត់អន្តរជាតិ5 days ago
មូលហេតុដែល Sergi Roberto បដិសេធមិនផ្ទេរទៅលេងនៅ PL និងសុខចិត្តចូលរួមជាមួយក្លឹប Como