Connect with us

បាល់ទាត់អន្តរជាតិ

Napoli កំពុង​ចរចា​ចុះ​កុងត្រា​លើ​អ្នក​ចាំទី Kepa Arrizabalaga

Published

on

យោង​តាម​របាយការណ៍​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប​យក្ស​នៅ​អ៊ីតាលី Napoli កាន់​តែ​ខិត​ជិត​ក្នុង​ការ​ចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​ក្លឹប​តោខៀវ Chelsea ដើម្បី​នាំ​យក​អ្នកចាំទី​សញ្ជាតិ​អេស្ប៉ាញ Kepa Arrizabalaga ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​មិន​សូវ​បាន​លេង។

ក្លឹប​តោខៀវ Chelsea កំពុង​ជួប​នឹង​បញ្ហា ក្នុង​ការ​ចុះហត្ថលេខា​លើ​កីឡាករ​ថ្មី​នៅ​ក្នុង​ទីផ្សារ​ដោះដូរ​រដូវកាល​នេះ ដែល​ការ​ចំណាយ និង​គោលដៅ​របស់​ក្លឹប​ហាក់​ដូច​ជា​មិន​ច្បាស់លាស់។ កីឡាករ​​ជា​ច្រើន​របស់​ក្លឹប រួម​ទាំង Kepa Arrizabalaga ដែរ​នោះ ដូចជា​មិន​សប្បាយ​ចិត្ត​ក្នុង​ការ​ក្លាយ​ជា​កីឡាករ​ដែល​អង្គុយ​នៅ​កៅអី​បម្រុងឡើយ។

ចាប់​តាំង​ពី Chelsea ចុះ​ហត្ថលេខា​លើ​អ្នកចាំទី 71 លានផោន Edouard Mendy មក បាន​ធ្វើ​ឲ្យ Arrizabalaga អស់​ឱកាស​លេង​ស្ទើរ​តែ​ទាំង​ស្រុង។ ពេល​នេះ គាត់​ពិត​ជា​ចង់​ចាកចេញ ដើម្បី​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប​ថ្មី​ដែល​លេច​ធ្លោរ​ជាង​បច្ចុប្បន្ន និង​សង្ឃឹម​អាច​ទាក់​ចិត្ត​គ្រូបង្វឹក​ក្រុម​ជម្រើស​​ជាតិ​អេស្ប៉ាញ​លោក Luis Enrique ហើយ​កោះ​ហៅ​ឲ្យ​ចូល​លេង​ពាន World Cup 2022។

Napoli បាន​ចាប់​អារម្មណ៍​លើ Arrizabalaga នៅ​រដូវក្តៅ​នេះ ហើយ​ការ​ពិភាក្សា​កំពុង​បន្ត​រវាង​ក្លឹប​ទាំងពីរ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដ៏​សមស្រប​មួយ។ ក្លឹប​យក្សអ៊ីតាលី Napoli ពិត​ជា​ត្រូវការ​អ្នកចាំទី​ថ្មី​ម្នាក់​ជា​ចាំបាច់ បន្ទាប់​ពី​ការ​ចាកចេញ​របស់ David Ospina ដែល​ទៅ​ចូលរួម​ជាមួយ Al-Nassr។

ប្រភព: Thehardtackle

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២