បាល់ទាត់អន្តរជាតិ
Nottingham Forest ប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលចំណូលថ្មីសញ្ជាតិបែលហ្ស៊ិក
កាលពីប៉ុន្មានម៉ោងមុននេះក្លឹប Nottingham Forest បានប្រកាសពីការចុះហត្ថលេខាលើខ្សែបម្រើកណ្ដាលថ្មីម្នាក់ទៀតហើយគឺកីឡាករ Orel Mangala ដែលផ្ទេរពីក្លឹប Stuttgart ជាមួយនឹងកុងត្រារយៈពេលវែង។
យ៉ាងណាមិញខ្សែបម្រើសញ្ជាតិបែលហ្ស៊ិករូបនេះបានក្លាយជាកីឡាករទី 12 ហើយដែល Nottingham Forest ផ្ទេរមកនៅរដូវក្តៅនេះ។ Nottingham Forest ទើបនឹងត្រូវបានប្រូម៉ូតឡើងមកលេងនៅក្របខ័ណ្ឌ Premier League កំពុងព្យាយាមពង្រឹងក្រុមឲ្យកាន់តែខ្លាំង ដើម្បីប្រជែងជាមួយនឹងក្រុមខ្លាំងៗដទៃទៀតនៅអង់គ្លេស។
កាលពីដើមសប្តាហ៍នេះ Nottingham Forest បានពិភាក្សាជាមួយ Stuttgart លើកិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ 24 ឆ្នាំ Orel Mangala ដោយបានចំណាយប្រហែល 15 លានអឺរ៉ូ ហើយគ្រប់យ៉ាងបានបិទបញ្ចប់សម្រេចកាលពីម្សិលមិញនេះ។
Nottingham Forest គឺជាក្លឹបដែលចំណាយប្រាក់ដ៏ធំបំផុតសម្រាប់ក្លឹបនៅទ្វីបអឺរ៉ុបរដូវក្តៅនេះ ហើយពួកគេហាក់ដូចជានៅចង់នាំយកកីឡាករចំណូលថ្មីបន្ថែមទៀតផងដែរ។ របាយការណ៍ពីគេហទំព័រ 90min.com លើកឡើងថា ក្លឹប Nottingham Forest កំពុងពិភាក្សាជាមួយ Real Betis ដើម្បីផ្ទេរ William Carvalho និង Alex Moreno ទៀតផង។
ដោយឡែកសម្រាប់យុទ្ធនាការ Premier League របស់ពួកគេនឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ សប្ដាហ៍ក្រោយនេះហើយ ដែលប្រកួតដំបូងត្រូវប៉ះជាមួយក្លឹប Newcastle United។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ5 days ago
Barcelona ជួលអង្គរក្សផ្ទាល់ខ្លួនឲ្យតាមការពារ Lamine Yamal
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតបើកឆាក UCL រំលងអាធ្រាតនេះរវាង Liverpool និង AC Milan
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ក្លឹប Real Madrid របួសមិនអាចចូលលេងបាន 2 ខែ