បាល់ទាត់អន្តរជាតិ
Xavi សន្យាថា នឹងនាំយក Azpilicueta និង Marcos Alonso ឲ្យបាននៅពេលឆាប់ៗនេះ

យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា គ្រូបង្វឹករបស់ក្លឹប Barcelona លោក Xavi Hernandez បានប្រាប់ទៅកីឡាកររបស់ក្លឹបតោខៀវ Cesar Azpilicueta និង Marcos Alonso ថា គាត់នឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បីចុះហត្ថលេខាលើពួកគេនៅសប្តាហ៍នេះ។
យ៉ាងណាមិញ ទំនាក់ទំនងរវាងក្លឹបទាំងពីរដែលមាន Barcelona និង Chelsea ហាក់ដូចជាកំពុងស្ថិតក្នុងសង្គ្រាមនៃការដណ្ដើមកីឡាករគ្នា នាពេលថ្មីៗនេះ នៅពេលដែលក្លឹប Barcelona បានលួចឆ្មក់ផ្ទេរខ្សែការពារ Jules Kounde របស់ Sevilla ដែលក្លឹបតោខៀវបានខិតខំព្យាយាមផ្ទេរ និងចង់បានជាខ្លាំង។
ការដែល Kounde ទៅចូលរួមជាមួយ Barcelona គឺជាការប៉ះទង្គិចដ៏ធំមួយ ចំពោះផែនការផ្ទេររបស់ក្លឹប Chelsea ហើយត្រូវបានគេជឿថា ក្លឹបតោខៀវពិតជាខឹងសម្បារយ៉ាងខ្លាំង ចំពោះទង្វើររបស់ Barcelona បែបនេះ។
ថ្វីត្បិតតែបែបនេះក៏ដោយ Barcelona ហាក់ដូចជាគិតថា មិនមានរឿងអ្វីធំដុំឡើយ ហើយពួកគេនៅចង់នាំយកខ្សែការពារឆ្វេង និងស្ដាំពីររូបទៀតពីក្លឹបតោខៀវទៀតផង ដែលមាន Azpilicueta និង Marcos Alonso។ គេជឿថា Chelsea ចង់សងសឹក ហើយមិនអនុញ្ញាតឲ្យ Barcelona នាំយកកីឡាកររបស់គេចេញបាននោះឡើយ។
ទោះជាយ៉ាងណាក៏ដោយ សារព័ត៌មាន Sport របស់អេស្ប៉ាញ បានរាយការណ៍ថា កិច្ចព្រមព្រៀងផ្ទេរខ្សែការពារទាំងពីររបស់ក្លឹបតោខៀវ នឹងអាចកើតឡើង ខណៈដែល Xavi បានទាក់ទងទៅនិយាយដោយផ្ទាល់ជាមួយនឹង Azpilicueta និង Marcos Alonso រួចហើយ។ លើសពីនេះទៅទៀត Barcelona មានក្បាច់មួយដែលអាចឲ្យក្លឹបតោខៀវ Chelsea យល់ព្រមលើលក្ខខណ្ឌផ្ទេរនេះ ដោយពួកគេចង់ប្រើប្រាស់ Frenkie de Jong ឲ្យទៅ Chelsea ដើម្បីជាថ្នូរនៃការដោះដូរយក Azpilicueta និង Marcos Alonso មកវិញ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់