បាល់ទាត់អន្តរជាតិ
Bayern Munich បញ្ជាក់ថា ពួកគេមិនទាន់ត្រូវការអ្នកជំនួសកន្លែងរបស់ Lewandowski នៅរដូវក្ដៅនេះទេ!!!

នាយកប្រតិបត្តិរបស់ក្លឹប Bayern Munich លោក Oliver Kahn បានបង្ហើបថា ក្លឹបរបស់លោកមិនមានគម្រោងចុះហត្ថលេខាលើខ្សែប្រយុទ្ធកណ្ដាលថ្មីម្នាក់បន្ថែមទៀតនៅរដូវក្ដៅនេះទេ ទោះបីជា Robert Lewandowski បានចាកចេញក៏ដោយ។
ដោយឡែកកីឡាករសញ្ជាតិប៉ូឡូញ Robert Lewandowski បានចុះហត្ថលេខាផ្ទេរជាមួយក្លឹប Barcelona ក្នុងតម្លៃខ្លួនប្រហែលជា 50 លានអឺរ៉ូកាលពីដើមខែនេះ ដែលធ្វើឲ្យក្លឹប Bayern Munich បាត់បង់ខ្សែប្រយុទ្ធដែលជាម៉ាស៊ីនរកគ្រាប់បាល់របស់ក្រុម។ ទាក់ទងនឹងការបាត់បង់ខ្សែប្រយុទ្ធកណ្ដាលនេះដែរ ក៏ធ្វើឲ្យមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា ក្លឹប Bayern Munich ចាប់អារម្មណ៍លើ Harry Kane របស់ក្លឹបមាន់ខ្នាយមាស Tottenham Hotspur។
យ៉ាងណា ក្លឹបម្ចាស់ជើងឯក Bundesliga មួយនេះ បាននាំយក Sadio Mane ពី Liverpool មុនការចាកចេញរបស់ Lewandowski ហើយគ្រូបង្វឹកលោក Julian Nagelsmann បានបង្ហើបថា គាត់ឃើញសមត្ថភាពរបស់ Sadio Mane អាចលេងជាខ្សែប្រយុទ្ធកណ្តាលបាន។
ក្រោយមកទៀតលោក Nagelsmann បានសារភាពថា គាត់ពិតជាកោតសរសើរចំពោះទេពកោសល្យរបស់ Harry Kane តែបើអាចនឹងមានការផ្ទេរកើតឡើង ក៏ជាការពិភាក្សាសម្រាប់រដូវក្តៅឆ្នាំក្រោយដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ2 days ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ4 hours ago
ប៉ូលិសអេស្ប៉ាញ រកឃើញភស្ដុតាងដែល Barcelona សូកប៉ាន់អាជ្ញាកណ្ដាល