បាល់ទាត់អន្តរជាតិ
Barcelona ត្រៀមលុបចោលកុងត្រារបស់ Martin Braithwaite មុនពេលកំណត់

ខ្សែប្រយុទ្ធចំណូលថ្មីដែលសុទ្ធតែសឹងតែមានទេពកោសល្យ បានធ្វើឲ្យ Martin Braithwaite កាន់តែអស់ឱកាសក្នុងការបង្ហាញសមត្ថភាពជាមួយក្លឹបអ្នកមានបុណ្យ Barcelona។ ទោះជាយ៉ាងណា គាត់នៅមានកុងត្រាជាមួយក្លឹបរហូតដល់ឆ្នាំ 2024។
ស្ថានភាពរបស់ Martin Braithwaite កំពុងធ្វើឲ្យក្លឹបអ្នកមានបុណ្យ Barcelona ពិបាកជាខ្លាំង ដោយពួកគេចង់លក់ខ្សែប្រយុទ្ធរូបនេះចេញ ដើម្បីបានលុយខ្លះ ប៉ុន្តែគាត់មិនចាប់អារម្មណ៍ចង់ចាកចេញទៅក្លឹបណាមួយឡើយ។
របាយការណ៍ចុងក្រោយមួយ បានឲ្យដឹងថា ដោយសារក្លឹប Barcelona អស់ជម្រើស ពួកគេកំពុងត្រៀមលុបចោលកុងត្រារបស់ Martin Braithwaite មុនកំណត់មកដល់ ហើយក្លឹបនឹងអនុញ្ញាតឲ្យគាត់ចាកចេញជាកីឡាករដែលគ្មានតម្លៃខ្លួន។
ក្លឹប Barcelona មិនមែនចង់សន្សំសំចៃប្រាក់ពេកទេ ហើយប្រាក់ខែរបស់គាត់ក៏ទាបដែរ ប៉ុន្តែធ្វើឲ្យកីឡាករនៅក្នុងក្លឹបមានចំនួនច្រើនពេក និងអាចជាការខាតបង់អត់ប្រយោជន៍ដែលត្រូវទុកកីឡាករមិនប្រើប្រាស់ក្នុងក្លឹប។
ប្រភព: Sport.es
-
បាល់ទាត់អន្តរជាតិ19 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់អន្តរជាតិ2 days ago
Pep បញ្ជាក់ថា ប្រកួត FA Cup វគ្គផ្ដាច់ព្រ័តយប់នេះ នឹងប្រើប្រាស់អ្នកចាំទីដៃទីពីរ Stefan Ortega