បាល់ទាត់អន្តរជាតិ
ក្លឹបតោខៀវ Chelsea ត្រៀមនាំយកខ្សែការពារស្លាបចំណូលថ្មី Marc Cucurella

ក្លឹបតោខៀវ Chelsea កំពុងស្ថិតក្នុងសន្ទុះទៅមុខកាន់តែឆាប់រហ័ស ក្នុងការពិភាក្សា ដើម្បីចុះហត្ថលេខាលើខ្សែការពារឆ្វេង Marc Cucurella របស់ក្លឹប Brighton ហើយនៅក្នុងកិច្ចព្រមព្រៀងនោះក្លឹបតោខៀវស្នើសុំឲ្យមានការដោះដូរកីឡាកររបស់គេ បូកនឹងសាច់ប្រាក់មួយចំនួនបន្ថែមទៀត (នេះបើយោងតាមរបាយការណ៍ដែលចុះផ្សាយនៅលើគេហទំព័រ Metro.com.uk)។
បច្ចុប្បន្ននេះខ្សែការពារសញ្ជាតិអេស្ប៉ាញ Marc Cucurella កំពុងទទួលបានភាពទាក់ទាញយ៉ាងខ្លាំងពីក្លឹបធំៗនៅអង់គ្លេស ដោយមានទាំងម្ចាស់ជើងឯក Premier League គឺក្លឹប Manchester City ផងដែរ។ Manchester City ពិតជាចង់បានខ្សែការពារស្លាបរូបនេះខ្លាំងផងដែរ ខណៈដែលពួកគេត្រូវការមនុស្សម្នាក់ដើម្បីមកជំនួសខ្សែការពារ Oleksandr Zinchenko។
គ្រប់យ៉ាងនៅតែស្ថិតក្នុងភាពជាប់គាំងនៅឡើយ ព្រោះក្លឹប Brighton កំពុងទាមទារតម្លៃផ្ទេរប្រហែលជា 50 លានផោន សម្រាប់ក្លឹបណាដែលចង់បាន Marc Cucurella។
ទោះជាយ៉ាងណា មានសេចក្ដីរាយការណ៍មួយបានលើកឡើងថា ក្លឹបតោខៀវ Chelsea កំពុងចង់ឆក់ឱកាសពីការជាប់គាំងនេះ ដោយពួកគេនឹងបើកការពិភាក្សាជាមួយ Brighton ដោយដាក់សំណើរផ្ដល់ឲ្យខ្សែការពារវ័យក្មេង Levi Colwill និងថែមលុយមួយចំនួនដែលអាចឲ្យ Brighton យល់ព្រមនឹងពួកគេ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ1 day ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ3 days ago
Chelsea ហ៊ានចាយដល់ 100 លានអឺរ៉ូ ប្រសិនបើ Real Madrid ព្រមលក់កីឡាកររូបនេះឲ្យពួកគេ
-
បាល់ទាត់អន្តរជាតិ14 hours ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ