Connect with us

បាល់ទាត់អន្តរជាតិ

Everton ចាប់​អារម្មណ៍​លើ​ការ​ចុះ​ហត្ថលេខា​ខ្សែប្រយុទ្ធ Michy Batshuayi ដើម្បី​មក​ជំនួស​កន្លែង​របស់ Richarlison

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ​ក្លឹប Everton ត្រូវ​បាន​គេរាយការណ៍​ថា កំពុង​ចាប់​អារម្មណ៍​ចង់​ចុះ​ហត្ថលេខា​លើ Michy Batshuayi ពី​ក្លឹប​តោខៀវ Chelsea ខណៈ​ដែល​ខ្សែប្រយុទ្ធ​រូប​នេះ ក៏​ស្ថិត​ក្នុង​ភាព​បើក​ចំហរ​ដែល​ក្លឹប​បច្ចុប្បន្ន​ចង់​ឲ្យ​ចាកចេញ​ដែរ។

Batshuayi នៅ​សល់​កុងត្រា​មួយ​ឆ្នាំ​ទៀត​ជាមួយ​ក្លឹប​តោខៀវ Chelsea ហើយ​គាត់​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចាកចេញ​ពី​កីឡដ្ឋាន Stamford Bridge នៅ​ពេល​ផុត​កុងត្រា ប្រសិន​បើ​គាត់​មិន​ត្រូវ​បាន​ផ្ទេរ រឺ​ខ្ចី​ជើង​ទៅ​ក្លឹប​ណា​មួយ​ទេ ព្រោះតោខៀវ​ពិត​ជា​លែង​ត្រូវ​ការ​គាត់​ហើយ។

ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក Michy Batshuayi បាន​ចូលរួម​ជា​មួយ​ក្លឹប​តោខៀវ Chelsea ក្នុង​ឆ្នាំ 2016 ដោយ​ផ្ទេរ​ពី​ក្លឹប Marseille ក្នុង​តម្លៃ​ផ្ទេរ 35 លានផោន ប៉ុន្តែ​គាត់​បាន​បរាជ័យក្នុង​ការ​ក្លាយ​ជា​កីឡាករ​សំខាន់​របស់​ក្រុម ហើយ​គាត់​ធ្លាប់​បាន​ក្លាយ​ជា​ជម្រើស 11 នាក់​ដំបូង​របស់​ក្រុម​ត្រឹមតែ 5 ដង​ប៉ុណ្ណោះ ក្នុង​រយៈពេល 6 ឆ្នាំ​ជាមួយ​ក្លឹប​តោខៀវ។

ទោះ​បី​ជា​យ៉ាងណា​ក៏ដោយ Michy Batshuayi បាន​បង្ហាញ​ខ្លួន​លេច​ធ្លោរ​គួរ​សម​នៅ​ពេល​គាត់​ខ្ចីជើង​ទៅ​ក្លឹប​ផ្សេង ជា​ពិសេស​នៅ Dortmund, Crystal Palace និង​ថ្មីៗ​នេះ​នៅ Besiktas ដោយ​រក​បាន 14 គ្រាប់​កាល​ពី​រដូវកាល​មុន។

ខណៈ​ពេល​ដែល Batshuayi ផុត​កុងត្រា​ជាមួយ Besiktas គាត់​បាន​ត្រឡប់​មក Chelsea វិញ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មិន​ស្ថិត​ក្នុង​ផែនការ​របស់​លោក Thomas Tuchel ទេ ដោយ​សារ​តែ​ពួក​គេ​មាន​កីឡាករ​ជា​ច្រើន​រួច​ហើយ រួម​ទាំង​កីឡាករ​ចំណូល​ថ្មី Raheem Sterling ផង​ដែរ។

ដោយ​ឡែក​យោងតាម talkSPORT បាន​ឲ្យ​ដឹង​ថា Michy Batshuayi អាច​នៅ​មាន​ឱកាស​លេង​នៅ Premier League ដដែល ដោយ​សារ​ក្លឹប Everton ចាប់​អារម្មណ៍​ក្នុង​ការ​នាំយក​គាត់​ទៅ Goodison Park ដើម្បី​ជំនួស Richarlison ដែល​បាន​ចាកចេញ​ទៅ Tottenham Hotspur កាល​ពី​ដើម​រដូវក្តៅ​នេះ។

ប្រភព: Metro

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២