Connect with us

បាល់ទាត់អន្តរជាតិ

ផ្លូវការណ៍៖ Fulham ទិញ​យក​អ្នក​ចាំទី Bernd Leno របស់ Arsenal

Published

on

កាល​ពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​ក្លឹប Fulham បាន​បញ្ជាក់​ពី​ការ​ចុះហត្ថលេខា​លើ​អ្នកចាំទី Bernd Leno ពី​ក្លឹប​កាំភ្លើងធំ Arsenal ជាមួយ​នឹង​កុងត្រា​រយៈពេល 3 ឆ្នាំ។ អ្នក​ចាំទី​រូប​នេះ​បាន​សម្រេច​ចិត្ត​ចាកចេញ​បន្ទាប់​ពី​គាត់​លែង​ក្លាយ​ជា​ជម្រើស​ទី​មួយ​របស់​ក្លឹប។

កីឡាករ​សញ្ជាតិ​អាឡឺម៉ង់​រូប​នេះ​បាន​ផ្ទេរ​មក​ចូលរួម​ជា​មួយ​ក្លឹបកាំភ្លើងធំ Arsenal កាល​ពី​ឆ្នាំ 2018 ដោយ​ផ្ទេរ​ពី​ក្លឹប Bayer Leverkusen។ ដោយ​ឡែក Bernd Leno លេង​​បាន​​តែ 8 ប្រកួត​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ទាំង​អស់​កាល​ពី​រដូវកាល​មុន (2021/2022) បន្ទាប់​ពី​គ្រូ​បង្វឹក​បាន​ប្រើប្រាស់​អ្នក​ចាំទី​សញ្ជាតិ​អង់គ្លេស Aaron Ramsdale ជា​ជម្រើស​ដំបូង។

យោងតាម​របាយការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា តម្លៃ​ផ្ទេរ​ដែល Fulham នាំ​យក Bernd Leno ពី​ក្លឹប​កាំភ្លើងធំ Arsenal មាន​ប្រមាណ​ជា 8 លានផោន​ប៉ុណ្ណោះ និង​មាន​បូក​បន្ថែម​ផ្សេងៗ​ទៀត​ដែល​ក្លឹប​ទាំង​ពីរ​បាន​កំណត់​លក្ខខណ្ឌ​ជា​មួយ​គ្នា។

ការ​សម្រេច​ចិត្ត​ចាកចេញ​របស់ Bernd Leno ត្រូវ​បាន​គេ​គិត​ថា គឺ​ជា​រឿង​ត្រឹមត្រូវ ព្រោះ​គាត់​ប្រហែល​ជា​នៅ​តែ​មិន​សូវ​មាន​ឱកាស​បង្ហាញ​សមត្ថភាព​ដដែល​នៅ​រដូវកាល​នេះ ហើយ​ការ​វិវត្តន៍​ខ្លួន​ដ៏​ល្អ​របស់ Aaron Ramsdale ពិត​ជា​ធ្វើ​ឲ្យ​គាត់​កាន់តែ​ពិបាក​នឹង​ប្រជែង​ជម្រើស​ដំបូង​ណាស់។

ប្រភព: 90 Min

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២