Connect with us

បាល់ទាត់អន្តរជាតិ

Chelsea កំពុង​ពិចារណា​ចង់​ចុះ​ហត្ថលេខា​លើ​ម៉ាស៊ីន​រក​គ្រាប់​បាល់​របស់ Barcelona

Published

on

របាយការណ៍​ចុងក្រោយ​មួយ​បាន​ឲ្យ​ដឹង​ថា ​ក្លឹប​តោខៀវ Chelsea កំពុង​ពិចារណា​រកវិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​អាច​ផ្ទេរ​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang របស់​ក្លឹប Barcelona (នេះ​បើ​យោង​តាម​អ្វី​ដែល​លោក Fabrizio Romano បាន​អះអាង)។

យ៉ាង​ណា​មិញ កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន ក្លឹប​តោខៀវ Chelsea បាន​ចុះហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Raheem Sterling ពី Manchester City ប៉ុន្តែ​គ្រូ​បង្វឹក​របស់​ក្លឹប​តោខៀវ លោក Thomas Tuchel នៅតែ​ចង់​នាំ​យក​ខ្សែប្រយុទ្ធ​ម្នាក់​ទៀត​ដែល​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ចំតួ បន្ទាប់​ពី Romelu Lukaku បាន​ត្រឡប់​ទៅ Inter Milan វិញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង។

Chelsea ធ្លាប់​បាន​ខកខាន​លើ​ការ​ផ្ទេរ Robert Lewandowski របស់ Bayern Munich ម្ដង​រួច​ទៅ​ហើយ ដូច្នេះ​ជម្រើស​នៃ​ការ​ចុះ​ហត្ថលេខា​លើ Aubameyang ប្រហែល​ជា​អាច​ទៅ​រួច។ លើស​ពី​នេះ​ទៅ​ទៀត វត្តមាន​របស់​ខ្សែ​ប្រយុទ្ធ​កណ្ដាល Robert Lewandowski នៅ Barcelona អាច​នឹង​ធ្វើ​ឲ្យ Aubameyang មិន​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន​បាន​ច្រើន​ដូច​មុន ហើយ​គាត់​អាច​នឹង​ពិចារណា​ចាកចេញ​ពី​ទឹកដី Camp Nou ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា​នៅ​ពេល​នេះ ក្លឹប​តោខៀវ​មិន​ទាន់​មាន​ការ​ដេញ​ថ្លៃ​ជា​ផ្លូវការណ៍​ណា​មួយជាមួយ Barcelona សម្រាប់​ខ្សែ​ប្រយុទ្ធ Aubameyang ឡើយ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ នៅ​មាន​កុងត្រា​ជា​មួយ Barcelona រហូត​ដល់​ឆ្នាំ 2025 បន្ទាប់​ពី​បាន​ផ្ទេរ​ពី Arsenal ដោយ​គ្មាន​តម្លៃ​ខ្លួន កាល​ពី​ដើម​ឆ្នាំ​នេះ។

ប្រភព: Thesun

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២