បាល់ទាត់អន្តរជាតិ
ឃើញគេរិះគន់ Ronaldo ខ្លាំងពេក Matthijs de Ligt ក៏ចេញមុខមកនិយាយបែបនេះ!!!

ខ្សែការពារ Matthijs de Ligt របស់ក្លឹប Bayern Munich បានបង្ហាញចេញពីការការពារអតីតមិត្តរួមក្រុមរបស់ខ្លួន Cristiano Ronaldo ខណៈដែលខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់រូបនេះបន្តព្យាយាមរៀបចំចាកចេញពីក្លឹបបិសាចក្រហម Manchester United និងកំពុងត្រូវបានមនុស្សមួយចំនួននៅក្នុងមជ្ឈដ្ឋានបាល់ទាត់រិះគន់ជាខ្លាំង។
ដោយឡែក Ronaldo ចង់ចាកចេញពី Old Trafford ដើម្បីស្វែងរកការប្រកួតប្រជែងជាមួយក្លឹបថ្មីដែលមានកៅអីលេង UEFA Champions League។ ខ្សែប្រយុទ្ធឆ្នើមរូបនេះ បានបង្ហាញខ្លួនត្រឹមតែ 45 នាទីប៉ុណ្ណោះនៃការប្រកួតមុនបើករដូវកាលសម្រាប់ក្លឹបបិសាចក្រហមនៅរដូវក្តៅនេះ ដែលវាជាការប្រកួតកាលពីថ្ងៃអាទិត្យ ជាមួយក្លឹប Rayo Vallecano។
ទោះជាយ៉ាងណាក៏ដោយ កីឡាករវ័យ 37 ឆ្នាំរូបនេះបានចាកចេញពីកីឡដ្ឋានទាំងការប្រកួតមិនទាន់បានបញ្ចប់ (នៅពាក់កណ្តាលតង់) ហើយបន្តពីនោះមក គាត់ត្រូវបានគ្រូបង្វឹកថ្មីលោក Erik ten Hag បង្ហាញការស្តីបន្ទោសជាសាធារណៈទៀតផង។
De Ligt ដែលធ្លាប់លេងជាមួយ Ronaldo អស់រយៈពេល 2 ឆ្នាំ ក្នុងអំឡុងពេលលេងនៅ Juventus បានអះអាងផ្ទុយពីអ្វីដែលប្រព័ន្ធផ្សព្វផ្សាយបានលើកឡើង និងរិះគន់គាត់កន្លងមកដោយនិយាយថា គាត់មិនដែលឃើញខ្សែប្រយុទ្ធ Cristiano Ronaldo មានឥទ្ធិពលរំខានដល់ក្រុមទេ ហើយគាត់ពិតលេងបានស៊ីសង្វាក់គ្នាជាមួយកីឡាករវ័យក្មេងផ្សេងៗទៀតនៅក្នុងក្រុម។
Matthijs de Ligt បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Kicker ថា៖ “Cristiano Ronaldo គឺជាតួអង្គដ៏អស្ចារ្យ គាត់និយាយច្រើនជាមួយមិត្តរួមក្រុម ជាមួយនឹងកីឡាករក្មេងៗ ហើយតែងតែត្រៀមខ្លួនជានិច្ចដើម្បីជួយក្រុម។ គាត់នឹងមានអាយុ 38 ឆ្នាំឆាប់ៗនេះ ប៉ុន្តែគាត់មានរាងកាយដូចយុវវ័យអាយុ 24 ឆ្នាំ ហើយនៅតែជាម៉ាស៊ីនរកគ្រាប់បាល់។ អ្នកមិនអាចនិយាយអ្វីក្រៅពីសរសើរគាត់ឡើយ”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Cristiano Ronaldo៖ ខ្ញុំដឹងថា ហេតុអ្វីបានជា Messi ធ្វើបែបនេះ ប៉ុន្តែខ្ញុំនឹងមិនប្រាប់អ្នកទេ!…
-
បាល់ទាត់អន្តរជាតិ1 day ago
Real Madrid ដាក់គោលដៅចង់បានគ្រូបង្វឹករូបនេះ ប្រសិនបើ Carlo Ancelotti ចាកចេញនៅឆ្នាំក្រោយ
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករឆ្នើម Darren Bent ប្រាប់ឈ្មោះអ្នកដែលសមនឹងឈ្នះ Ballon d’Or ឆ្នាំនេះ រវាង Haaland និង Messi