បាល់ទាត់អន្តរជាតិ
Jurgen Klopp ប្រាប់ថា នឹងមិនដាក់ Darwin Nunez ឲ្យលេងក្នុងជម្រើស 11 នាក់ដំបូងពេលប៉ះ Fulham ឡើយ!!!

គ្រូបង្វឹករបស់ក្លឹបហង្សក្រហម Liverpool លោក Jurgen Klopp បានបង្ហើបថា ខ្សែប្រយុទ្ធថ្មី Darwin Nunez អាចនឹងស្ថិតនៅកៅអីបម្រុង សម្រាប់ការប្រកួតបើកឆាក Premier League របស់ពួកគេនៅកីឡាដ្ឋាន Craven Cottage របស់ក្លឹប Fulham នៅថ្ងៃស្អែកនេះម៉ោង 6:30 រសៀល (ម៉ោងនៅកម្ពុជា)។
យ៉ាងណាមិញ Nunez គឺជាកីឡាករចំណូលថ្មី ដែលបានមកដល់ Anfield នៅរដូវក្តៅនេះ ដោយផ្ទេរពីក្លឹប Benfica ក្នុងតម្លៃ 85 លានផោន។ ខ្សែប្រយុទ្ធរូបនេះ បានស៊ុតបញ្ចូលទីមួយគ្រាប់ ក្នុងការប្រកួតសំខាន់របស់ Liverpool ដែលជាការប្រកួតពានរង្វាន់ Community Shield ជាមួយក្លឹប Manchester City កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនផងដែរ។
កាលពីប្រកួតជាមួយ Manchester City នោះ Darwin Nunez បានប្ដូរចូលជំនួស Roberto Firmino នៅនាទីទី 59 ហើយអ្នកគាំទ្រជាច្រើនក៏រំពឹងថា គាត់នឹងបង្ហាញខ្លួនជាជម្រើស 11 នាក់ដំបូងពេលប៉ះ Fulham។
យ៉ាងណាលោក Jurgen Klopp បានបញ្ជាក់នៅក្នុងសន្និសិទ្ធកាសែតកាលពីពេលថ្មីៗនេះ ដោយលើកឡើងថា ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយវ័យ 23 ឆ្នាំរូបនេះ អាចនឹងត្រូវដាក់ឲ្យអង្គុយនៅកៅអីប្រុងដូចមុនដដែល។
Jurgen Klopp បាននិយាយថា៖ “Darwin Nunez បានត្រៀមខ្លួនរួចស្រេចអស់ហើយ ប៉ុន្តែវាមិនមានន័យថា គាត់ត្រូវតែលេងក្នុងជម្រើស 11 នាក់ដំបូងនោះទេ។… គាត់ធ្លាប់បាននិយាយដោយខ្លួនឯងថា គាត់ភ័យនៅពេលលេងជាជម្រើស 11 នាក់ដំបូង”។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ
-
បាល់ទាត់អន្តរជាតិ8 hours ago
ផ្ទុះខ្លាំងទៀតហើយ!!! អ្នកគាំទ្រចាប់ផ្ដើមចែកចាយវីដេអូដែល Joao Felix ជ្រើសរើសយក Messi ជាកីឡាករដែលហ្វ្រីឃីកល្អបំផុតក្នុងពិភពបាល់ទាត់