បាល់ទាត់អន្តរជាតិ
ផ្លូវការណ៍៖ ក្លឹបតោខៀវ Chelsea ប្រកាសពីការចុះហត្ថលេខាលើខ្សែការពារ Marc Cucurella

កាលពីប៉ុន្មាននាទីមុននេះក្លឹបតោខៀវ Chelsea បានបញ្ជាក់ពីការចុះហត្ថលេខាលើខ្សែការពារ Marc Cucurella របស់ក្លឹប Brighton ក្នុងកិច្ចព្រមព្រៀងផ្ដាច់កុងត្រា និងផ្ដល់ឲ្យ Levi Colwill ខ្ចីជើងរយៈពេលមួយឆ្នាំទៅ Brighton វិញ។
Marc Cucurella បានចូលរួមជាមួយក្លឹបតោខៀវ បន្ទាប់ពីក្លឹប Manchester City បានបដិសេធមិនព្រមផ្ដល់ឲ្យ Brighton លើសពី 50 លានផោនសម្រាប់ខ្សែការពាររូបនេះ។ ឆ្លៀតឱកាសនៃការចរចាមិនបានសម្រេចរបស់ក្លឹប Manchester City នោះ ក្លឹបតោខៀវបានប្រញាប់ប្រញាល់ ចរចាជាមួយ Brighton ហើយក៏បានសម្រេចចុះហត្ថលេខាលើកីឡាករវ័យ 24 ឆ្នាំ រូបនេះបានសម្រេច។
យ៉ាងណាមិញ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Marc Cucurella ដែលផ្ទេរមកចូលរួមជាមួយក្លឹបតោខៀវ Chelsea នេះដែរ ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃប្រហែលជា 65.30 លានអឺរ៉ូ ហើយនេះជាតម្លៃផ្ទេរដ៏ច្រើនបំផុតមួយរបស់ខ្សែការពារផងដែរ។
គួររំលឹកផងដែរថា Marc Cucurella គឺជាអតីតកីឡាករយុវជនដែលលេងនៅក្លឹប Barcelona តាំងពី U16 ហើយនៅឆ្នាំ 2020 ក្លឹប Barcelona បានលក់គាត់ទៅឲ្យ Getafe។ នៅឆ្នាំបន្ទាប់ Getafe បានលក់គាត់មកឲ្យ Brighton ត្រឹមតែ 18 លានអឺរ៉ូតែប៉ុណ្ណោះ។
ប្រភព: 90 Min