បាល់ទាត់អន្តរជាតិ
Messi ស៊ុតពីរគ្រាប់ម្នាក់ឯង ក្នុងការប្រកួតបើកឆាក Ligue 1 របស់ PSG (មានវីដេអូ)

Lionel Messi ដែលជាតារាឆ្នើមរបស់ក្លឹប PSG ហាក់ដូចជាចាប់ផ្ដើមមានហុងស៊ុយបណ្ដើរៗហើយនៅរដូវកាលថ្មីនេះ ដោយគាត់អាចរកបានគ្រាប់បាល់ពីរគ្រាប់កាលពីប្រកួតរំលងអធ្រាតយប់មិញនេះ ដែលវាជាការប្រកួតបើកឆាក Ligue 1 របស់បារាំង។
ក្លឹប PSG បានធ្វើដំណើរទៅជួបប្រកួតជាមួយម្ចាស់ផ្ទះក្លឹប Clermont ហើយបានយកឈ្នះការប្រកួតក្នុងលទ្ធផល 5 ទល់នឹង 0។ គ្រាប់បាល់ទាំង 5 គ្រាប់របស់ក្លឹប PSG គឺជាការស៊ុតបញ្ចូលទីរបស់ Neymar នៅនាទីទី 9, Achraf Hakimi នៅនាទីទី 26, Marquinhos នៅនាទីទី 38 និង Lionel Messi នៅនាទីទី 80, 86។
គ្រាប់បាល់ទាំងពីរគ្រាប់របស់ Lionel Messi សុទ្ធសឹងតែជាគ្រាប់បាល់ដ៏ល្អ ខណៈដែលគ្រាប់ទីមួយជាការស៊ុតបញ្ចូលទីដោយប្រើប្រាស់តិចនិច ដាច់ចង្កេះអ្នកចាំទី និងគ្រាប់បាល់ទីពីរជាគ្រាប់បាល់ទាត់បកក្រោយ រឺ Bicycle kick។
យ៉ាងណាមិញ Neymar ក៏បានបង្ហាញខ្លួនដ៏ល្អគួរឲ្យចាប់អារម្មណ៍ដែរ ដោយគាត់បានស៊ុតបញ្ចូលទីគ្រាប់បាល់បើកឆាកក្នុងការប្រកួត និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបានចំនួនបីដង។
ទស្សនាវីដេអូហាយឡាយខាងក្រោម៖
ប្រភព: Marca