បាល់ទាត់អន្តរជាតិ
Thomas Tuchel ប្រាប់ថា កីឡាករម្នាក់នេះសុំចាកចេញពីក្លឹប ហើយគាត់ក៏យល់ព្រម

គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Thomas Tuchel បានបញ្ជាក់ថា Marcos Alonso គ្រោងនឹងចាកចេញពីក្លឹបហើយ ដែលរឿងនេះលោកបានបង្ហាញជាសាធារណៈទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីការប្រកួតជាមួយ Everton បញ្ចប់កាលពីម្សិលមិញនេះ។
ដោយឡែក Marcos Alonso មិនបានបង្ហាញវត្តមាននៅក្នុងការប្រកួតរបស់ Chelsea ដែលប៉ះជាមួយ Everton ឡើយ។ លោក Thomas Tuchel បាននិយាយថា៖ “Marcos បានសុំចាកចេញ ហើយយើងបានយល់ព្រមចំពោះរឿងនេះ។ ដូច្នេះវាគ្មានន័យទេ ក្នុងការដាក់គាត់ឲ្យចូលលេងនៅថ្ងៃនេះ”។
យ៉ាងណាមិញ Marcos Alonso នឹងក្លាយជាកីឡាករ Chelsea ទីពីរដែលចុះហត្ថលេខាផ្ទេរទៅ Barcelona នៅរដូវក្ដៅនេះ បន្ទាប់ពី Andreas Christensen ដែលបានផ្ទេរកាលពីប៉ុន្មានសប្ដាហ៍មុនដោយគ្មានតម្លៃខ្លួន។
ខ្សែការពារសញ្ជាតិអេស្ប៉ាញ Marcos Alonso នឹងផ្ទេរពីក្លឹបតោខៀវទៅ Barcelona ក្នុងតម្លៃតិចជាង 10 លានអឺរ៉ូ ព្រោះកុងត្រាបច្ចុប្បន្នរបស់គាត់នៅសល់ត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះ។ ពេលដែល Marcos Alonso ចាកចេញ នោះតំបន់ការពារឆ្វេងនឹងពឹងផ្អែកទាំងស្រុងលើ Ben Chilwell និង Marc Cucurella។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
Galeno សម្រេចចិត្តចាកចេញទៅលេងនៅទឹកដីអារ៉ាប៊ីសាអូឌីត ក្នុងវ័យ 27 ឆ្នាំ
-
បាល់ទាត់អន្តរជាតិ5 days ago
Napoli និង Al-Ahli ព្រមព្រៀងគ្នាបានសម្រេច ដើម្បីខ្ចីជើងខ្សែប្រយុទ្ធកំពូលញាក់ Allan Saint-Maximin
-
Sports2 days ago
មានរបស់ល្អមិនចេះប្រើ Chelsea យល់ព្រមឱ្យ AC Milan ខ្ចីជើង Joao Felix!