បាល់ទាត់អន្តរជាតិ
PSG អាចពិចារណាលក់ Keylor Navas ប្រសិនបើមានការដេញថ្លៃដ៏ប្រសើរមួយ
បច្ចុប្បន្ននេះ អ្នកចាំទីដៃទីមួយរបស់ក្លឹបយក្សបារាំង Paris Saint-Germain មិនមែនជា Keylor Navas ឡើយ ដោយក្លឹបបានប្រើប្រាស់អ្នកចាំទីសញ្ជាតិអ៊ីតាលី Donnarumma ជាកីឡាករជម្រើសដំបូង និងតែងតែបង្ហាញខ្លួនក្នុងការប្រកួតសំខាន់របស់ក្រុម។
ទោះជាយ៉ាងណាម្ដងម្កាល Keylor Navas នៅតែមានឱកាសបង្ហាញសមត្ថភាព ហើយក្លឹប PSG នៅតែចង់រក្សាទុកគាត់ឲ្យស្នាក់នៅក្លឹបបន្តទៀត ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គាត់នឹងផុតកំណត់រហូតដល់ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024។
ដោយឡែកកាលពីពេលថ្មីៗនេះរបាយការណ៍ពីលោក Fabrizio Romano បានឲ្យដឹងថា Paris Saint-Germain ចាត់ទុក Keylor Navas ជាកីឡាករសំខាន់ដដែល ប៉ុន្តែគាត់អាចនឹងចាកចេញប្រសិនបើមានក្លឹបណាមួយដាក់សំណើរដេញថ្លៃដែលក្លឹបយក្សបារាំង PSG អាចទទួលយកបាន។
របាយការណ៍ដដែលនោះដែរ ក៏បានបន្ថែមទៀតថា ក្លឹបអ៊ីតាលី Napoli កំពុងចាប់អារម្មណ៍លើ Keylor Navas។ ពេលនេះ Napoli កំពុងពិចារណាផ្ទេររវាងអ្នកចាទី Kepa Arrizabalaga របស់ក្លឹបតោខៀវ និង Keylor Navas។
ជាការពិតណាស់ បច្ចុប្បន្ននេះក្លឹប Napoli ពិតជាត្រូវការអ្នកចាំទីចំណូលថ្មីម្នាក់ជាចាំបាច់ ដើម្បីបំពេញកន្លែងរបស់អតីតអ្នកចាំទី David Ospina ដែលទើបនឹងចាកចេញទៅចូលរួមជាមួយក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr FC។
ប្រភព: Fabrizio Romano
-
បាល់ទាត់អន្តរជាតិ5 days ago
Barcelona ជួលអង្គរក្សផ្ទាល់ខ្លួនឲ្យតាមការពារ Lamine Yamal
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតបើកឆាក UCL រំលងអាធ្រាតនេះរវាង Liverpool និង AC Milan
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ក្លឹប Real Madrid របួសមិនអាចចូលលេងបាន 2 ខែ