Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola សរសើរ Haaland ថា ជា​អ្នក​ស្នង​តំណែង​របស់ Thierry Henry រឺ Cristiano Ronaldo

Published

on

គ្រូបង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola បាន​សរសើរ​​ចំពោះ​ខ្សែប្រយុទ្ធ​ចំណូល​ថ្មី​របស់​ខ្លួន Erling Haaland ដោយ​និយាយ​ថា គេ​នឹង​ក្លាយ​ជា​អ្នក​ស្នងតំណែង​របស់ Thierry Henry រឺ Cristiano Ronaldo នៅ​ពេល​អនាគត។

លោក Pep Guardiola បាន​និយាយ​បែបនេះ បន្ទាប់​ពី Haaland បាន​បង្ហាញ​ខ្លួន​ក្នុង​ការ​ប្រកួត​ដំបូង​នៅ Premier League ដោយ​រក​បាន​គ្រាប់​បាល់ពីរ​គ្រាប់​ម្នាក់​ឯង និង​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន Manchester City ឈ្នះ 2-0 ទៅ​លើក្រុម​ញញួរធំ West Ham United កាល​ពី​ម្សិលមិញ​នេះ។

យ៉ាង​ណា​មិញ Erling Haaland បាន​ចូលរួម​ជាមួយ​ក្លឹប Manchester City ដោយ​ផ្ទេរ​ពី Borussia Dortmund នៅ​រដូវក្តៅ​នេះ ជាមួយ​នឹង​តម្លៃ​ផ្ទេរ 51 លានផោន។

ថ្លែង​បន្ទាប់​ពី​ការ​ប្រកួត លោក Pep Guardiola បាន​ប្រាប់​ទៅ​កាន់ Sky Sports ថា៖ “Haaland បាន​ធ្វើ​ឲ្យ​យើង​ឃើញ​នូវ​គុណ​សម្បត្តិ​របស់​គាត់។… ពិត​ណាស់ គាត់​ជាកីឡាករ​មាន​ទេពកោសល្យ ប៉ុន្តែ​កាល​ពី​មួយ​សប្តាហ៍​មុន (ប៉ះជាមួយ Liverpool) នៅ​ពេល​ដែល​គាត់​មិន​បាន​ស៊ុត​បញ្ចូលទី មាន​មនុស្ស​មួយ​ចំនួន​និយាយ​ថា​គាត់​នឹង​បរាជ័យ ហើយ​គាត់​នឹង​មិន​អាច​សម្រប​ខ្លួន​ជាមួយ Premier League បាន​ទេ។ គេ​គ្រប់គ្នា​សើច​ចំអក​គាត់។ ឥឡូវ​នេះ​គាត់​កំពុង​ក្លាយ​ទៅ​ជា Thierry Henry រឺ Cristiano Ronaldo”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២