បាល់ទាត់អន្តរជាតិ
Magalhaes សរសើរខ្សែការពារកណ្ដាល William Saliba ថា ជាកីឡាករវ័យក្មេងដ៏ល្អបំផុត

Gabriel Magalhaes ដែលជាខ្សែការពារកណ្តាលរបស់ក្លឹបកាំភ្លើងធំ Arsenal បានសរសើរដៃគូខ្សែការពារកណ្ដាលរបស់ខ្លួន William Saliba ដោយលើកឡើងថា កីឡាករបារាំងវ័យក្មេងរូបនេះជាខ្សែការពារដ៏ល្អបំផុត បន្ទាប់ពីការបង្ហាញខ្លួនលើកដំបូងនៅ Premier League ហើយទទួលបានជ័យជំនះ 2-0 ទៅលើ Crystal Palace។
ដោយឡែក William Saliba បានចូលរួមជាមួយក្លឹប Arsenal តាំងពីនៅក្មេង ក្នុងឆ្នាំ 2019 ជាមួយនឹងកិច្ចព្រមព្រៀងផ្ទេរដែលមានតម្លៃរហូតដល់ 27 លានផោន ប៉ុន្តែបន្តពីនោះមក គាត់មិនសូវមានឱកាសបង្ហាញខ្លួនជាមួយក្រុមឡើយ ហើយតែងតែខ្ចីជើងទៅក្លឹបផ្សេង។
ទោះជាយ៉ាងណា ទម្រង់លេងរបស់ William Saliba ហាក់ដូចជាល្អប្រសើរខ្លាំង ពេលដែលខ្ចីជើងទៅ Marseille ហើយក្លឹបកាំភ្លើងធំសម្រេចចិត្តនាំយកគាត់មកពីការខ្ចីជើងវិញ។ រដូវកាលនេះ ខ្សែការពារកណ្ដាលដែលស្ថិតក្នុងគម្រោងប្រើប្រាស់របស់គ្រូបង្វឹក ប្រហែលជា William Saliba គឺជាកីឡាករដែលមិនអាចខ្វះបាន។
Gabriel Magalhaes បានប្រាប់កាសែត Evening Standard ថា៖ “សម្រាប់ខ្ញុំ Saliba គឺល្អបំផុត!!! គាត់នៅក្មេងខ្លាំងណាស់។ ជឿថា គាត់នឹងក្លាយជាកីឡាករដ៏ល្អម្នាក់។ ខ្ញុំសប្បាយចិត្តណាស់ដែលបានលេងចាប់ដៃគូជាមួយគាត់…”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ12 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi