បាល់ទាត់អន្តរជាតិ
បរាជ័យយក De Jong មិនបាន ពេលនេះក្លឹបបិសាចក្រហមចាប់អារម្មណ៍លើ Adrien Rabiot វិញម្ដង

យោងតាមរបាយការណ៍ពី The Athletic កាលពីម្សិលមិញបានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United កំពុងសម្លឹងមើលការចុះហត្ថលេខាផ្ទេរខ្សែបម្រើ Adrien Rabiot របស់ក្លឹបសេះបង្កង់ Juventus។
ក្លឹបបិសាចក្រហមបានចាប់ផ្ដើមបង្វែរគោលដៅរបស់ខ្លួនមកលើ Adrien Rabiot បន្ទាប់ពីបរាជ័យក្នុងការចុះហត្ថលេខាលើ Frenkie de Jong របស់ក្លឹប Barcelona។ យ៉ាងណាមិញ ការចុះហត្ថលេខាលើ Rabiot នឹងមិនពិបាកដូច De Jong ឡើយ ខណៈដែលក្លឹប Juventus ក៏ចង់លក់ខ្សែបម្រើរូបនេះចេញដែរ។
ក្លឹបបិសាចក្រហមពិតជាព្យាយាមយ៉ាងខ្លាំង ក្នុងការនាំយកខ្សែបម្រើថ្មីម្នាក់មកកាន់ទឹកដី Old Trafford ហើយពួកគេកំពុងពិភាក្សាក្នុងការចុះហត្ថលេខាទិញយក Adrien Rabiot ផ្ដាច់កុងត្រាពី Juventus ដោយបានឈានដល់កិច្ចព្រមព្រៀងរួចហើយលើតម្លៃផ្ទេរ 15 លានផោន ប៉ុន្តែមិនទាន់មានការសម្រេចដល់ដំណាក់កាលចុងក្រោយមួយរយភាគរយឡើយ។
Adrien Rabiot នៅសល់កុងត្រាត្រឹមតែមួយឆ្នាំទៀតប៉ុណ្ណោះជាមួយក្លឹបបច្ចុប្បន្នរបស់ខ្លួន ប៉ុន្តែក្លឹប Juventus ពិតជាមានគម្រោងលក់គាត់ចេញនៅរដូវក្ដៅនេះ។ ប្រសិនបើខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនអាចចាកចេញទៅក្លឹបផ្សេងទេ ក៏ក្លឹប Juventus មិនបន្តកុងត្រាថ្មីដែរ ហើយឲ្យគាត់ចាកចេញដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ។
ប្រភព: Goal
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ11 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ15 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi