បាល់ទាត់អន្តរជាតិ
Fabian Ruiz ត្រៀមចាកចេញពី Napoli ទៅចូលរួមជាមួយ PSG

ទោះបីជានៅសល់កុងត្រាមួយឆ្នាំទៀតជាមួយ Napoli ក៏ដោយ Fabian Ruiz អាចនឹងសម្រេចចិត្តចាកចេញពីក្លឹបអ៊ីតាលីនៅដើមរដូវក្តៅនេះ ដើម្បីស្វែងរកការប្រកួតប្រជែងថ្មី។ បើយោងតាមរបាយការណ៍ពីលោក Fabrizio Romano បានអះអាងថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានបញ្ចប់ការផ្ទេរទៅ Paris Saint-Germain រួចរាល់ហើយ។
Fabian Ruiz ធ្លាប់ត្រូវបានគេផ្សារភ្ជាប់ជាមួយនឹងការផ្ទេរទៅកាន់ក្លឹប Real Madrid អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែជោគវាសនារបស់ខ្សែបម្រើវ័យ 26 ឆ្នាំរូបនេះ នឹងបញ្ចប់នៅឆ្នាំនេះ ខណៈដែលក្លឹប Real Madrid ហាក់ដូចជាមិនមានភាពខ្វះខាតដែលត្រូវនាំយកខ្សែបម្រើថ្មីទៀតឡើយ ហើយក្លឹប Paris Saint-Germain កំពុងត្រូវការខ្សែបម្រើដ៏មានទេពកោសល្យម្នាក់ជាចាំបាច់។
លើសពីនេះទៅទៀត នៅពេលនេះក្លឹបទាំងពីររវាង Napoli និង Paris Saint-Germain កំពុងចរចាអំពីលទ្ធភាពផ្ទេរដោះដូរជាមួយអ្នកចាំទី Keylor Navas ផងដែរ។
ប្រភព: Besoccer