បាល់ទាត់អន្តរជាតិ
Lucas Torreira ចាកចេញពី Arsenal ទៅលីគកំពូលទួរគី

ក្លឹបកាំភ្លើងធំ Arsenal ប្រកាសបញ្ជាក់ថា ខ្សែបម្រើ Lucas Torreira បានចាកចេញពីក្លឹបរបស់ពួកគេ ទៅចូលរួមជាមួយក្លឹបយក្សទួរគី Galatasaray ក្នុងកិច្ចព្រមព្រៀងផ្ទេរផ្ដាច់កុងត្រា។
កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះធ្លាប់មានទម្រង់លេងដ៏លេចធ្លោរខ្លាំងនៅកីឡាដ្ឋាន Emirates ប៉ុន្តែក្រោយមក ក្រោមការដឹកនាំរបស់លោក Mikel Arteta គាត់មិនត្រូវបានក្លាយជាជម្រើសសម្រាប់ក្រុមឡើយ ហើយក្លឹបបានដាក់គាត់ឲ្យខ្ចីជើងទៅ Atletico Madrid និង Fiorentina។
ជាចុងក្រោយ ពេលត្រឡប់មកពីខ្ចីជើងវិញ Lucas Torreira បានចាកចេញទៅក្លឹបថ្មី Galatasaray ដែលនៅទីនោះក៏មានតារាឆ្នើមម្នាក់ផងដែរ គឺអតីតខ្សែប្រយុទ្ធរបស់ Napoli គឺកីឡាករ Dries Mertens។
សេចក្តីថ្លែងការណ៍របស់ Arsenal បានសរសេរថា៖ “គ្រប់គ្នានៅ Arsenal អរគុណ Lucas Torreira សម្រាប់ការរួមចំណែករបស់គាត់ក្នុងអំឡុងពេលនៅជាមួយពួកយើង។ យើងសូមជូនពរ Torreira និងក្រុមគ្រួសាររបស់គាត់ឲ្យមានសុខភាពល្អ និងសុភមង្គលជាមួយនឹងមេរៀនថ្មីនៃជីវិតរបស់ពួកគេជាមួយ Galatasaray”។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!