បាល់ទាត់អន្តរជាតិ
Arsenal ដាក់ដេញថ្លៃ 40 លានអឺរ៉ូ ដើម្បីផ្ទេរខ្សែប្រយុទ្ធស្លាប Yeremy Pino
យោងតាមរបាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal ត្រៀមផ្ទេរកីឡាករសញ្ជាតិអេស្ប៉ាញ Yeremy Pino របស់ក្លឹប Villarreal។ ដូចគ្នានេះដែរ សំណើរ 40 លានអឺរ៉ូ (33 លានផោន) របស់ Arsenal ដែលបានស្នើទៅ Villarreal ក៏បានជោគជ័យដែរ។
Yeremy Pino គឺជាកីឡាករវ័យក្មេងដ៏ជោគជ័យបំផុតរបស់ La Liga ហើយថែមទាំងបានទាក់ទាញចំណាប់អារម្មណ៍ពី Liverpool ផងដែរ ប៉ុន្តែ Arsenal ជាអ្នកដែលដាក់សំណើរមុនគេ។ ដំបូងឡើយ Villarreal បានកំណត់ថា កីឡាករវ័យ 19 ឆ្នាំរបស់ខ្លួននឹងត្រូវលក់ចេញក្នុងទំហំទឹកប្រាក់ 80 លានអឺរ៉ូ ដែលជាតម្លៃផ្ដាច់កុងត្រា។
យ៉ាងណានៅពេលនេះ Villarreal នឹងបង្ខំចិត្តយល់ព្រមលើដំណើររបស់ Arsenal តម្លៃ 40 លានអឺរ៉ូ ដោយសារស្ថានភាពហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់ក្លឹប។
យោងតាមសារព័ត៌មានអេស្ប៉ាញ AS បានឲ្យដឹងថា Yeremy Pino នឹងផ្ទេរទៅកាន់ទឹកដី Emirates នៅរដូវកាលនេះ ខណៈដែលកីឡាកររូបនេះ ក៏សប្បាយចិត្តជាមួយនឹងការចាកចេញទៅស្វែងរកការប្រកួតប្រជែងបទពិសោធន៍ថ្មីនៅទឹកដីអង់គ្លេសផងដែរ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ3 days ago
Real Madrid ត្រៀមចែកផ្លូវគ្នាជាមួយលោក Carlo Ancelotti
-
បាល់ទាត់អន្តរជាតិ5 days ago
Unai Emery បដិសេធមិនឲ្យក្លឹបនាំយកខ្សែបម្រើរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Mikel Arteta មិនជឿថា Liverpool អាចរក្សាតំណែងកំពូលរបស់ខ្លួនរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះនោះទេ