បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមកំពុងជាប់គាំងចរចាមិនត្រូវគ្នាជាមួយ Adrien Rabiot រឿងប្រាក់ខែ

យោងតាមកាសែត Gazzetta dello Sport បានឲ្យដឹងថា ការដេញថ្លៃរបស់ក្លឹបបិសាចក្រហម Manchester United ដើម្បីចុះហត្ថលេខាលើខ្សែបម្រើ Adrien Rabiot របស់ក្លឹប Juventus ត្រូវបានជាប់គាំង ចំពោះការចរចាលើប្រាក់ខែរបស់គាត់។
ដោយឡែកក្លឹបបិសាចក្រហម និង Juventus ត្រូវបានគេគិតថា កំពុងត្រូវរូវគ្នាសម្រាប់តម្លៃនៃការផ្ទេរ Adrien Rabiot ដែលមានទំហំទឹកប្រាក់ 15 លានផោន ហើយនេះគឺជាតម្លៃផ្ទេរដ៏សមរម្យមួយ ខណៈដែលខ្សែបម្រើរូបនេះនៅសល់កុងត្រាត្រឹមតែ 1 ឆ្នាំប៉ុណ្ណោះជាមួយ Juventus។
ឥឡូវនេះក្លឹបបិសាចក្រហម កំពុងចរចាជាមួយម្តាយរបស់ Adrien Rabiot គឺអ្នកនាង Veronique ដែលដើរតួជាភ្នាក់ងាររបស់គាត់ ដើម្បីដោះស្រាយលក្ខខណ្ឌផ្ទាល់ខ្លួន និងការទាមទាររបស់ចង់បានរបស់កីឡាករ។
កីឡាករវ័យ 27 ឆ្នាំរូបនេះ ទទួលបានប្រាក់ពលកម្ម 7 លានអឺរ៉ូ (5.93 លានផោន) ក្នុងមួយឆ្នាំជាមួយក្លឹបបច្ចុប្បន្ន Juventus ដែលប្រហែលជាស្មើនឹង 113,000 ផោនក្នុងមួយសប្តាហ៍ ប៉ុន្តែគាត់ចង់បានការដំឡើងប្រាក់ខែច្រើនជាងមុននៅជាមួយក្លឹបថ្មី Manchester United។
ជាក់ស្តែង Rabiot មានការស្ទាក់ស្ទើរក្នុងការផ្លាស់ទៅ Old Trafford ដោយសារតែពួកគេមិនមានកៅអីលេង UEFA Champions League។ ប៉ុន្តែប្រសិនបើការចរចាប្រាក់ខែត្រូវគ្នា និងតាមគម្រោងដែលលោក Erik ten Hag បានអះអាង នោះគាត់នឹងយល់ព្រម។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ22 hours ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ10 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi
-
បាល់ទាត់អន្តរជាតិ7 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ