Connect with us

បាល់ទាត់អន្តរជាតិ

Manchester City ត្រៀម​ប្រកាស​បេក្ខភាព​កីឡាករ​ចំណូល​ថ្មី Sergio Gomez

Published

on

ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អង់គ្លេស Manchester City កំពុង​តែ​ឈាន​ដល់​កិច្ច​ព្រមព្រៀង ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែការពារ​ឆ្វេង​សញ្ជាតិ​អេស្ប៉ាញ Sergio Gomez របស់​ក្លឹប Anderlecht ដែល​មាន​តម្លៃ​ផ្ទេរ​ប្រហែល​ជា​លើស​ពី 10 លានអឺរ៉ូ (8.5 លានផោន)។

កីឡាករ​វ័យ 21 ឆ្នាំ Sergio Gomez នឹង​ធ្វើ​ការ​ប្រកួត​ប្រជែង​នៅ​តំណែង​លេង​ជាមួយ Joao Cancelo ខណៈ​ដែល​ក្លឹប Manchester City បាន​លក់​ខ្សែការពារ​ឆ្វេង Oleksandr Zinchenko ទៅ​ឲ្យ​ក្លឹប​កាំភ្លើងធំ Arsenal ក្នុង​តម្លៃ 30 លានផោន។

ការ​ប្រកាស​ជា​ផ្លូវការណ៍​អំពី​ការ​ផ្ទេរ​ខ្សែការពារ​សញ្ជាតិ​បែលហ្ស៊ិក​រូប​នេះ នឹង​កើត​ឡើង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។ ដោយ​ឡែក ដំបូង​ឡើយ​គ្រូ​បង្វឹក​របស់​ក្លឹប Manchester City លោក Pep Guardiola បាន​ពិចារណា​ចុះ​ហត្ថលេខា​លើ Marc Cucurella ប៉ុន្តែ​ត្រូវ​បាន Chelsea ឆក់​យក​កាល​ពី​សប្តាហ៍​មុន ក្នុង​កិច្ច​ព្រមព្រៀង​ដែល​មាន​រហូត​ដល់ 62 លានផោន ជា​តម្លៃ​ផ្ទេរ​ដ៏​ខ្ពស់​មួយ​សម្រាប់​កីឡាករ​ដែល​លេង​តំណែង​ជា​ខ្សែការពារ​ស្លាប។

Sergio Gomez បាន​ចាប់​ផ្តើម​អាជីព​បាល់ទាត់​របស់​គាត់​នៅ​ក្នុង​ឈុត​យុវជន​របស់​ក្លឹប Barcelona។ ក្រោយ​មក​បាន​ចាកចេញ​ពី La Masia ទៅ Borussia Dortmund ក្នុង​ឆ្នាំ 2018។ គាត់​បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​នៅ​ទឹកដី​អាឡឺម៉ង់ និង​បាន​ត្រឡប់​មក​ប្រទេស​អេស្ប៉ាញ​ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​នៅ​ជាមួយ​ក្លឹប Huesca មុន​ពេល​ចុះ​ហត្ថលេខា​ផ្ទេរ​មក​ក្លឹប​បច្ចុប្បន្ន Anderlecht។

ប្រភព: Theguardian

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២