បាល់ទាត់អន្តរជាតិ
Leicester City ច្រានចោលការដេញថ្លៃពីរដងរបស់ក្លឹបតោខៀវ Chelsea ដែលចង់បាន Fofana

គ្រូបង្វឹករបស់ក្លឹប Leicester City លោក Brendan Rodgers បានបញ្ជាក់ថា ក្លឹបរបស់លោកបានច្រានចោលការដេញថ្លៃចំនួនពីរដងហើយ ពីសំណាក់ក្លឹបតោខៀវ Chelsea ដែលចង់បានខ្សែការពារកណ្តាល Wesley Fofana។
មានសេចក្ដីរាយការណ៍ជាច្រើនកន្លងមកបានបង្ហាញថា ក្លឹបតោខៀវ Chelsea បានចាប់ផ្តើមការដេញថ្លៃដំបូងក្នុងទំហំទឹកប្រាក់ប្រមាណជា 60 លានផោន ប៉ុន្តែភ្លាមៗនោះពួកគេបានបង្កើនទឹកប្រាក់នៃសំណើររហូតដល់ 70 លានផោន។
ទោះជាយ៉ាងណាក៏ដោយ Leicester នៅតែបន្តឈរក្នុងគោលជំហរតម្លៃរឹង និងកំពុងសម្លឹងទៅកាន់តម្លៃផ្ទេរលើសពី 80 លានផោន សម្រាប់ក្លឹបណាដែលចង់បានខ្សែការពារសញ្ជាតិបារាំងវ័យ 21 ឆ្នាំរបស់ខ្លួន។
ដោយឡែកក្លឹបតោខៀវ Chelsea មិនទាន់អាចហ៊ានលោតដល់តម្លៃនេះឡើយ។ ដោយឡែកប្រភពជិតស្និទ្ធមួយបានប្រាប់ថា មិនយូរទេ Chelsea អាចបន្ថែមទឹកប្រាក់នៃការដេញថ្លៃបន្ថែមទៀត ហើយនឹងព្យាយាមចរចាជាមួយ Leicester City ឲ្យបានសម្រេច ខណៈដែល Fofana ក៏ចង់ផ្ទេរទៅ Stamford Bridge នៅរដូវក្តៅនេះដែរ។
ប្រភព: 90 Min