Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​ជា​ច្រើន​នៅ Premier League កំពុង​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Goncalo Ramos របស់ Benfica

Published

on

យោងតាម​របាយការណ៍​ក្ដៅៗ​ដែល​ចុះ​ផ្សាយ​ដោយ​គេហទំព័រ 90min.com បាន​ឲ្យ​ដឹង​ថា ខ្សែប្រយុទ្ធ Goncalo Ramos របស់​ក្លឹប Benfica កំពុង​ទទួល​បាន​ភាព​ទាក់ទាញ​អារម្មណ៍​ជាច្រើន​ពី​ក្លឹប​នៅ Premier League។

កីឡាករ​វ័យ 21 ឆ្នាំ​រូបនេះ​រក​បាន​គ្រាប់បាល់​ចំនួន 7 គ្រាប់ ក្នុង​ការ​ប្រកួត​លីក​ចំនួន 29 ប្រកួត​សម្រាប់ Benfica និង​រក​បាន 3 គ្រាប់​ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League កាល​ពី​រដូវកាល​មុន។

ដោយ​ឡែក​នៅ​ពេល​នេះ Goncalo Ramos គឺ​ជា​ខ្សែ​ប្រយុទ្ធ​តែ​ម្នាក់​គត់​ដែល Benfica ប្រើប្រាស់ ដើម្បី​ជំនួស​តួនាទី​របស់​អតីត​ខ្សែ​ប្រយុទ្ធ Darwin Nunez ដែល​បាន​ចាកចេញ​ទៅ Liverpool។

ពេល​នេះ Goncalo Ramos កំពុង​មាន​ឱកាស​ដើរ​តាម Darwin Nunez ទៅ​កាន់​ទឹកដី​អង់គ្លេស ខណៈ​ដែល​ក្លឹប​នៅ Premier League មួយ​ចំនួន​ធំ​បាន​បង្ហាញ​ចំណាប់​អារម្ម​ណ៍​ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​រូប​គេ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គេ​មិន​ទាន់​បាន​ដឹង​ច្បាស់​ថា មាន​ក្លឹប​ណា​ខ្លះ​ដែល​ចាប់​អារម្មណ៍​លើ Goncalo Ramos ខណៈ​ដែល​ប្រភព​ជិតស្និទ្ធ​មួយ​បាន​ឲ្យ​ដឹង​ថា ក្លឹប Benfica កំពុង​ស្វែង​រក​តម្លៃ​ផ្ទេរ​ប្រហែល 30 លានផោន សម្រាប់​ក្លឹប​ណា​ដែល​ចង់​ផ្ទេរ​ចេញ​ខ្សែ​ប្រយុទ្ធ​រូប​នេះ។

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២