បាល់ទាត់អន្តរជាតិ
ក្លឹបបិសាចក្រហមបញ្ជាក់ថា ពួកគេមិនមានចេតនាលក់ Marcus Rashford ឡើយ!!!

អ្នកចាត់ការទូទៅរបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បានបញ្ជាក់ថា គាត់មិនចង់លក់ Marcus Rashford នៅរដូវក្តៅនេះទេ ខណៈដែល Paris Saint-Germain ក៏មិនបានដាក់ការដេញថ្លៃជាផ្លូវការចំពោះខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសនៅរដូវក្តៅនេះ ដូចពាក្យចចាមអារ៉ាមឡើយ។
ទោះបីជាយ៉ាងណាក៏ដោយ សេចក្ដីរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឲ្យដឹងថា ក្លឹបបិសាចក្រហម Manchester United ក៏មិនមានចេតនាលក់ Rashford ផងដែរ។
Marcus Rashford បានចាប់ផ្តើមបង្ហាញខ្លួនក្នុងការប្រកួត Premier League ជាលើកដំបូងជាមួយគ្រូបង្វឹកថ្មីលោក Erik ten Hag កាលពីសប្តាហ៍មុន ដោយលេងជាខ្សែប្រយុទ្ធស្លាបឆ្វេង និងបានចាញ់ក្នុងការប្រកួត 2-1 ជាមួយ Brighton នៅក្នុងដីរបស់ខ្លួន។
ការត្រឡប់មកពីរបួសវិញរបស់ Rashford ក្នុងឆ្នាំ 2021/22 ដោយបានស៊ុតបញ្ចូលទីចំនួន 5 គ្រាប់ ក្នុងការបង្ហាញខ្លួន 32 ប្រកួត គឺជារឿងដ៏អាក្រក់បំផុតរបស់គាត់ចាប់តាំងពីការលេងក្នុងឈុតធំជាមួយ Manchester United ក្នុងឆ្នាំ 2016 មក។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!