បាល់ទាត់អន្តរជាតិ
Barcelona ចុះឈ្មោះកីឡាករចំណូលថ្មីរបស់ខ្លួនរួចរាល់ហើយ លើកលែងតែ Jules Kounde ម្នាក់ប៉ុណ្ណោះ

កាលពីម្សិលមិញនេះ ក្លឹបអ្នកមានបុណ្យ Barcelona បានចុះឈ្មោះកីឡាករចំណូលថ្មីទាំងអស់របស់ពួកគេរួចហើយ លើកលែងតែខ្សែការពារ Jules Kounde ម្នាក់ ដែលមិនទាន់បានធ្វើការចុះឈ្មោះ ខណៈដែលការប្រកួតបើកឆាក La Liga នៃរដូវកាលនេះ នឹងចាប់ផ្ដើមនៅម៉ោង 2 រំលងអាធ្រាតនេះហើយ។
ប្រកួតដំបូងក្នុងក្របខណ្ឌកំពូលរបស់អេស្ប៉ាញ ក្លឹប Barcelona ត្រូវប៉ះជាមួយនឹងក្លឹប Rayo Vallecano ដែលធ្វើឡើងក្នុងដីរបស់ខ្លួនគឺកីឡដ្ឋាន Spotify Camp Nou។
ក្លឹបយក្សកាតាឡាន់មួយនេះ បានព្យាយាមនាំយកកីឡាករចំណូលថ្មីដ៏ច្រើន ដើម្បីប្រកួតប្រជែងពានក្នុងស្រុក និងក្នុងក្របខ័ណ្ឌ UEFA Champions League ដោយចំណាយទឹកប្រាក់សរុបប្រហែល 150 លានអឺរ៉ូ ហើយការចំណាយនោះគឺទៅលើកីឡាករ Robert Lewandowski, Raphinha និង Kounde។
មិនតែប៉ុណ្ណោះ Barcelona ក៏បាននាំយក Andreas Christensen និង Franck Kessie ក្នុងការផ្ទេរដោយគ្នាតម្លៃខ្លួន ក៏ដូចជាការចុះកុងត្រាថ្មីឡើងវិញជាមួយ Ousmane Dembele និង Sergi Roberto ផងដែរ។
បញ្ហាផ្នែកហិរញ្ញវត្ថុរបស់ក្លឹប ធ្វើឲ្យមានបញ្ហាក្នុងការនាំយកកីឡាករចំណូលថ្មីទាំងនោះ ដោយសារតែមានច្បាប់ដ៏តឹងរឹងរបស់ La Liga ពាក់ព័ន្ធនឹងចំណូលចំណាយលើកីឡាករ។
ឥឡូវនេះ Lewandowski, Raphinha, Christensen, Kessie, Dembele និង Roberto អាចចូលលេងបានពេលប៉ះជាមួយនឹង Rayo Vallecano ប៉ុន្តែ Kounde មិនទាន់អាចលេងបានទេ។ ខ្សែការពាររូបនេះអាចលេងបាន ក្នុងករណី Barcelona ដកប្រាក់ខែរបស់គាត់ឲ្យសមមូលទៅនឹងច្បាប់កំណត់។
យ៉ាងណាមិញពេលនេះ Barcelona នៅតែដំណើរការព្យាយាមបញ្ជូន Memphis Depay ទៅកាន់ Juventus ខណៈដែល Pierre-Emerick Aubameyang ក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចាកចេញផងដែរ។ Frenkie de Jong ក៏អាចនឹងចាកចេញដែរ ដោយក្លឹបបិសាចក្រហម Manchester United និង Chelsea នៅតែព្យាយាមចង់បានគាត់។
ប្រភព៖ 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
គ្រូ Real Madrid ប្រាប់ឈ្មោះខ្សែប្រយុទ្ធបីរូបដែលគាត់ចូលចិត្ត និងចង់ឲ្យក្លឹបចុះហត្ថលេខានៅរដូវក្ដៅនេះ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រធាន La Liga ថា កីឡាកររូបនេះនឹងក្លាយជាតារាឆ្នើមប្រចាំលីគអេស្ប៉ាញដូច Messi កាលពីមុន
-
បាល់ទាត់អន្តរជាតិ22 hours ago
World Cup U-20 រកឃើញក្រុមមួយចំនួនដែលឡើងទៅកាន់វគ្គ 16 ក្រុមចុងក្រោយ