Connect with us

បាល់ទាត់អន្តរជាតិ

បញ្ជី​ឈ្មោះ​កីឡាករ 30 នាក់​ចុងក្រោយ នៃ​ការ​ប្រជែង​ពាន Ballon d’Or ឆ្នាំ​នេះ មិន​មាន Lionel Messi ឡើយ!!!

Published

on

នៅ​ថ្ងៃនេះ France Football បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​ជា​ផ្លូវការណ៍​ពី កីឡាករ​ចំនួន 30 នាក់​ចុងក្រោយ ដែល​ជា​បេក្ខភាព​ប្រកួត​ប្រជែង​ពានរង្វាន់ Ballon d’Or សម្រាប់​ឆ្នាំ 2022 នេះ ដែល​កីឡាករ​ជាប់​ឈ្មោះ គឺ​​ពឹង​ផ្អែក​លើ​សមិទ្ធិផល​ដែល​ពួក​គេ​បាន​ធ្វើ​អំឡុង​ឆ្នាំ 2021/2022។

ដោយ​ឡែក​ម្ចាស់​ពាន​កាល​ពី​ឆ្នាំ 2021 និង​ជា​អ្នក​ឈ្នះ​ពាន Ballon d’Or 7 សម័យ​កាល Lionel Messi មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី 30 នាក់​ចុងក្រោយ​នេះ​ឡើយ។ ការ​ធ្លាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​ជម្រុះ​បែប​នេះ វា​គឺ​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ដ៏​យូរ​នៃ​អាជីព​បាល់ទាត់​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Lionel Messi។

ទន្ទឹម​នឹង​នេះ​ដែរ ខ្សែ​ប្រយុទ្ធ Karim Benzema ត្រូវ​បាន​គេ​គិត​ថា នឹង​ក្លាយ​ជា​ម្ចាស់ពាន​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​នៅ​មាន​ការ​តាម​ប្រជែង​ពី Robert Lewandowski, Mohamed Salah, Sadio Mane, Kevin De Bruyne, Kylian Mbappe និង Erling Haaland ផង​ដែរ។

សម្រាប់​តារា​ឆ្នើម Cristiano Ronaldo ដែល​ជា​ម្ចាស់ពាន Ballon d’Or 5 សម័យ​កាល នៅ​តែ​​បង្ហាញ​វត្តមាន​ដដែល​ក្នុង​ចំណោម​កីឡាករ​ទាំង 30 រូប បន្ទាប់​ពី​គាត់​មាន​ការ​ស៊ុតបញ្ចូល​ទី​ឲ្យ​ក្លឹប​របស់​ខ្លួន​បាន​ចំនួន 24 គ្រាប់កាល​ពី​រដូវ​កាលមុន។

អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ផ្សេង​ទៀត​នោះ​គឺ Luis Diaz ដែល​ទើប​តែ​បាន​ចូលរួម​ជាមួយ Liverpool កាល​ពី​ខែមករា និង Darwin Nunez ជា​អតីត​អ្នក​ស៊ុត​បញ្ចូលទី​ច្រើន​បំផុត​របស់ Benfica ក៏​មាន​ឈ្មោះ​ផង​ដែរ។

កីឡាករ​ទាំង 30 នាក់​ក្នុង​បញ្ជី​នោះ​រួមមាន៖

Thibaut Courtois – Real Madrid

Rafael Leao – AC Milan

Christopher Nkunku – RB Leipzig

Mohamed Salah – Liverpool

Joshua Kimmich – Bayern Munich

Trent Alexander-Arnold – Liverpool

Vinicius Junior – Real Madrid

Bernardo Silva – Manchester City

Luis Diaz – Porto/Liverpool

Robert Lewandowski – Bayern Munich/Barcelona

Riyad Mahrez – Manchester City

Casemiro – Real Madrid

Son Heung-min – Tottenham Hotspur

Fabinho – Liverpool

Karim Benzema – Real Madrid

Mike Maignan – AC Milan

Harry Kane – Tottenham Hotspur

Darwin Nunez – Benfica/Liverpool

Phil Foden – Manchester City

Sadio Mane – Liverpool/Bayern Munich

Sebastien Haller – Ajax/Borussia Dortmund

Luka Modric – Real Madrid

Antonio Rudiger – Chelsea/Real Madrid

Cristiano Ronaldo – Manchester United

Kevin De Bruyne – Manchester City

Dusan Vlahovic – Fiorentina/Juventus

Virgil van Dijk – Liverpool

Joao Cancelo – Manchester City

Kylian Mbappe – Paris Saint-Germain

Erling Haaland – Borussia Dortmund/Manchester City

ប្រភព: 90 Min

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២