បាល់ទាត់អន្តរជាតិ
ខ្សែបម្រើ Nico Gonzalez របស់ Barcelona ខ្ចីជើងមួយរដូវកាលទៅ Valencia

ក្លឹបអ្នកមានបុណ្យ Barcelona បានបញ្ជាក់ថា ខ្សែបម្រើវ័យក្មេង Nico Gonzalez បានចុះហត្ថលេខាបន្តកុងត្រាថ្មីនៅ Camp Nou ដល់ឆ្នាំ 2026 ហើយបន្ទាប់មកត្រូវបានដាក់ឲ្យខ្ចីជើងពេញមួយរដូវកាលជាមួយក្លឹប Valencia។
កីឡាករដែលប្រសូត្រចេញពីយុវជន La Masia រូបនេះ បច្ចុប្បន្នមានវ័យ 20 ឆ្នាំ បានចាប់ផ្តើមបង្ហាញខ្លួននៅ LaLiga បានចំនួន 12 ប្រកួតកាលពីរដូវកាលមុន និងមានទម្រង់លេងយ៉ាងល្អនៅតំបន់បម្រើកណ្ដាល ប៉ុន្តែឱកាសដែលគាត់លេងបាននៅរដូវកាលនេះហាក់ដូចជាបាត់បង់ បន្ទាប់ពីការមកដល់របស់ Franck Kessie និងការត្រឡប់មកវិញរបស់ Miralem Pjanic។
ជាជម្រើសដ៏ល្អរបស់ Barcelona គឺពួកគេបានបញ្ជូន Nico Gonzalez ទៅឲ្យ Valencia ខ្ចីជើង ប៉ុន្តែពួកគេបានចុះហត្ថលេខាលើកុងត្រាថ្មីរយៈពេល 4 ឆ្នាំជាមួយខ្សែបម្រើរូបនេះជាមុន ដើម្បីចងជើងគាត់មិនឲ្យចាកចេញពីក្លឹបដោយងាយ។
យ៉ាងណាមិញគ្រូបង្វឹកលោក Xavi Hernandez ក៏បានសារភាពថា គាត់ពិតជាចង់រក្សាទុក Nico ឲ្យនៅជាមួយ Barcelona ប៉ុន្តែកីឡាករវ័យក្មេងរូបនេះ ត្រូវការឱកាសលេងឲ្យបានច្រើន ដូច្នេះត្រូវតែខ្ចីជើងទៅជាមួយ Valencia។
ប្រភព: 90 Min