បាល់ទាត់អន្តរជាតិ
Lazio ចង់បានយ៉ាងហោចណាស់ 50 លានអឺរ៉ូ ពីក្លឹបបិសាចក្រហមសម្រាប់ការផ្ទេរ Sergej Milinkovic

របាយការណ៍ចុងក្រោយមួយបានឲ្យដឹងថា Lazio បានប្រាប់ទៅកាន់ក្លឹបបិសាចក្រហម Manchester United ថាពួកគេនឹងត្រូវចំណាយច្រើនជាង 50 លានអឺរ៉ូ (42.4 លានផោន) ដើម្បីចុះហត្ថលេខាលើ Sergej Milinkovic-Savic នៅរដូវក្តៅនេះ។
ក្លឹបបិសាចក្រហម Manchester United បានព្យាយាមតាមចុះហត្ថលេខាលើខ្សែបម្រើ Frenkie de Jong របស់ Barcelona ស្ទើរតែពេញមួយរដូវកាលនៃទីផ្សារដោះដូរកីឡាកររដូវក្តៅនេះ ប៉ុន្តែកីឡាករសញ្ជាតិហូឡង់រូបនេះនៅតែសម្រេចចិត្តស្នាក់នៅ Camp Nou បន្តទៀត។
ក្រុមរបស់លោក Erik ten Hag បច្ចុប្បន្នកំពុងពិភាក្សាជាមួយ Adrien Rabiot ដោយបានយល់ព្រមលើតម្លៃខ្លួនប្រហែល 15 លានផោនជាមួយ Juventus ហើយការផ្ទេរអាចនឹងកើតឡើងនៅរដូវកាលនេះ។
ដោយឡែក Milinkovic-Savic គឺជាជម្រើសមួយផ្សេងទៀតដែលកំពុងពិចារណា។ របាយការណ៍មួយបានអះអាងថា Manchester United បានឈានដល់កិច្ចចរចាជាមួយកីឡាកររូបនេះ ប៉ុន្តែប្រធានក្លឹប Lazio លោក Claudio Lotito បានលើកឡើងថា កីឡាករវ័យ 27 ឆ្នាំរបស់ពួកគេនឹងមិនត្រូវបានគេលក់ក្នុងតម្លៃថោកនោះទេ។
ប្រភព: Metro
-
បាល់ទាត់អន្តរជាតិ2 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi
-
បាល់ទាត់អន្តរជាតិ3 days ago
ចាកចេញពី Bayern Munich មិនទាន់បានប៉ុន្មានផង Julian Nagelsmann ត្រូវបានក្លឹបធំៗជាច្រើនចង់បាន!!!