បាល់ទាត់អន្តរជាតិ
Xavi បញ្ជាក់ប្រាប់ពីស្ថានភាពរបួសរបស់ខ្សែបម្រើ Pedri Gonzalez

គ្រូបង្វឹកក្លឹបអ្នកមានបុណ្យ Barcelona លោក Xavi Hernandez បានធ្វើការអាប់ដេតពត៌មានអំពីស្ថានភាពចុងក្រោយទាក់ទងនឹងរបួសរបស់ខ្សែបម្រើកណ្តាល Pedri ដែលបានកើតឡើងក្នុងអំឡុងពេលប្រកួតជាមួយក្លឹប Rayo Vallecano ក្នុងក្របខណ្ឌ La Liga កាលពីម្សិលមិញនេះ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ត្រូវបានគ្រូបង្វឹកប្ដូរចេញនៅនាទីទី 72 ហើយធ្វើឲ្យអ្នកគាំទ្រមានការភ័យខ្លាចថាគាត់អាចមានរបួសធ្ងន់ធ្ងរ និងត្រូវការសម្រាករយៈពេលយូរ។
ទោះជាយ៉ាងណាក៏ដោយ Xavi បានប្រាប់ទៅកាន់អ្នកគាំទ្ររបស់ក្លឹប ដោយគាត់បានបង្ហាញពីទំហំនៃជម្ងឺរបស់កីឡាករវ័យ 19 ឆ្នាំ គឺមិនមានអ្វីគួរឲ្យបារម្ភខ្លាំងឡើយ។
គ្រូបង្វឹក Barcelona បាននិយាយក្រោយចប់ការប្រកួតថា “Pedri មានភាពមិនស្រួល ហើយនោះជាមូលហេតុដែលយើងផ្លាស់ប្តូរគាត់ចេញ។ ប៉ុន្តែពេលនេះគេបានធ្វើតេស្តលើរូបគាត់ហើយ វាមិនមានអ្វីធ្ងន់ធ្ងរទេ។ មិនមានរបួសទេ”។
Pedri Gonzalez បច្ចុប្បន្ន គឺជាខ្សែបម្រើដ៏សំខាន់មួយដែលមិនអាចខ្វះបានរបស់ Barcelona ហើយគាត់ត្រូវបានគេប្រៀបប្រដូចទៅនឹងវីរៈបុរសរបស់ក្លឹប Andres Iniesta ទៀតផង។ គាត់ទើបតែត្រូវបានក្លឹបផ្លាស់ប្ដូរលេខអាវពីលេខ 16 មកពាក់លេខ 8 នៅរដូវកាលនេះផងដែរ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ16 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi