Connect with us

បាល់ទាត់អន្តរជាតិ

Manchester United ព្រមាន Ronaldo ឲ្យ​កែប្រែ​ចរិត​បច្ចុប្បន្ន​របស់​គាត់ បើ​ចង់​ស្នាក់​នៅ​ក្លឹប​បន្ត​ទៀត

Published

on

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​រឿង​ដ៏​ក្ដៅ​គគុក​មួយ​ដែល​និយាយ​ពី​ក្លឹប​បិសាចក្រហម Manchester United បាន​ព្រមាន​ដល់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ថា ពួកគេ​ត្រូវ​តែ​ឃើញ​ការ​ផ្លាស់ប្តូរ​អាកប្បកិរិយា​របស់​គាត់​ខុស​ពី​បច្ចុប្បន្ន បើ​មិន​ដូច្នេះ​ទេ ក្លឹប​នឹង​ពិចារណា​បញ្ចប់​កុងត្រា​របស់​គាត់​មុន​កំណត់។

យោង​តាម Sky Sports បាន​ឲ្យ​ដឹង​ថា ដើមហេតុ​នៃ​រឿងនេះ​កើត​ឡើង​បន្ទាប់​ពី​ការ​បរាជ័យ 4-0 របស់​បិសាច​ក្រហម​នៅ​ឯ​ក្នុង​ដី Brentford កាល​ពី​ថ្ងៃសៅរ៍​សប្ដាហ៍​មុន។ Ronaldo ហាក់​ដូច​ជា​​បាន​​មើល​ងាយ​​អ្នកគាំទ្រ​របស់​ក្លឹប​បិសាចក្រហម Manchester United ពេល​ការ​ប្រកួត​បាន​បញ្ចប់ ហើយ​​បាន​ដើរ​យ៉ាង​រហ័ស​ចូល​ផ្លូវរូងក្រោមដី​ ទៅ​ក្នុង​​បន្ទប់​ផ្លាស់​សំលៀកបំពាក់​តែ​ម្ដង។

Cristiano Ronaldo ហាក់​ដូច​ជា​មាន​អាកប្បកិរិយា​មិន​សូវ​ល្អ និង​បង្ហាញ​ពី​ការ​មិន​ពេញ​ចិត្ត​ចំពោះ​ក្លឹប​តាំង​ពី​ពេល​ប្រកួត​មុន​បើក​រដូវកាល Pre-Season មក​ម្ល៉េះ រហូត​ដល់​មាន​អ្នក​ខ្លះ​យល់​ថា គាត់​កំពុង​ចាត់​ទុក​ខ្លួន​ឯង​ធំ​ជាង​ក្លឹប​ទៀត​ផង។

កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​នៅ​មាន​កុងត្រា​មួយ​ឆ្នាំ​ទៀត ជាមួយ​ក្លឹប​បិសាច​ក្រហម Manchester United ប៉ុន្តែ​គាត់​នៅ​តែ​ព្យាយាម​ចាកចេញ​ពី Old Trafford ដើម្បី​ស្វែងរក​ក្លឹប​ថ្មី​ដែល​មាន​ឱកាស​លេង​ពាន UEFA Champions League។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ កីឡាករ​វ័យ 37 ឆ្នាំ​រូបនេះ ត្រូវ​បាន​បរាជ័យ​ក្នុង​ការ​ចាកចេញ ដោយ​គាត់​ត្រូវ​បាន​ទទួល​ការ​បដិសេធ​ពី​ក្លឹប Bayern Munich, Atletico Madrid និង Paris Saint-Germain។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២