បាល់ទាត់អន្តរជាតិ
Lionel Messi ប្រាប់ថា មិនមាននរណាម្នាក់សមនឹងឈ្នះ Ballon d’Or ក្រៅពីកីឡាកររូបនេះឡើយ

តារាឆ្នើម Lionel Messi របស់ក្លឹប Paris Saint-German (PSG) បានប្រាប់ឈ្មោះកីឡាករម្នាក់ដែលជ្រើសរើសក្នុងការឈ្នះពាន Ballon d’Or ឆ្នាំ 2022 នេះ ដោយម្នាក់នោះគឺ Karim Benzema (នេះបើយោងតាមអ្វីដែលគេហទំព័រ TyCSports បានចុះផ្សាយ)។
កាលពីរដូវកាលមុន Lionel Messi ធ្លាប់បានរងការខកចិត្តជាខ្លាំង បន្ទាប់ពីការស៊ុតបញ្ចូលទី Hat-trick ដ៏មិនគួរឲ្យជឿរបស់ Karim Benzema ហើយធ្វើឲ្យ Real Madrid ទម្លាក់ PSG ចេញពីក្របខណ្ឌ UEFA Champions League។
ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema បានដើរតួយ៉ាងសំខាន់ក្នុងការឈ្នះពាន UEFA Champions League របស់ Real Madrid កាលពីរដូវកាលមុន ហើយគាត់ក៏បានបញ្ចប់យុទ្ធនាការ ដោយក្លាយជាកីឡាករដែលស៊ុតបញ្ចូលទីបានច្រើនជាងគេនៅ UCL ផងដែរ (15 គ្រាប់)។
ដូចគ្នានេះដែរ Real Madrid ក៏ជាម្ចាស់ពាន La Liga កាលពីរដូវកាលមុន ហើយ Karim Benzema ដដែលនោះ ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងលីកទៀតផង ជាមួយនឹងគ្រាប់បាល់ 27 គ្រាប់។
Lionel Messi បាននិយាយថា៖ “ខ្ញុំមិនមានការងឿងឆ្ងល់ អំពីអ្នកណាដែលសមនឹងទទួលបាន Ballon d’Or នៅឆ្នាំនេះនោះទេ។ វាច្បាស់ណាស់ Karim Benzema ស្ថិតក្នុងពេលវេលាដ៏អស្ចារ្យដែលមិនគួរឲ្យជឿ”។
ប្រភព: Sportskeeda
-
បាល់ទាត់អន្តរជាតិ21 hours ago
អ៊ីស្រាអែល ទម្លាក់ប្រេស៊ីល ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត World Cup U-20
-
បាល់ទាត់អន្តរជាតិ2 days ago
គ្រូបង្វឹកល្បីៗ 5 រូប ដែលមិនធ្លាប់មានប្រវត្តិត្រូវបានក្លឹបបណ្ដេញចេញពីតំណែង
-
បាល់ទាត់ជាតិ14 hours ago
ភ្នំពេញក្រោន (PPC) គ្រងតំណែងជើងឯកពានរង្វាន់ ខេមបូឌានលីគខាប់ 2023